សម្តេចធិបតី អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ចំនួន ២ ៥៧២ អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ចំនួន ២ ៥៧២ អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស សរុបចំនួន ២ ៥៧២ អង្គ/នាក់ដែលទទួលសញ្ញាបត្រនាឱកាសនេះ មាន (នារី ១ ២៥៧ នាក់) ដែលបានបញ្ចប់ ការសិក្សា ក្នុងឆ្នាំសិក្សា ២០២២-២០២៣ និង២០២៣-២០២៤ កន្លងមកនេះ ក្នុងនោះ មាននិស្សិត អាហារូបករណ៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤៤នាក់ (នារី ២២នាក់)។
សូមបញ្ជាក់ថា ក្នុងស្មារតីបង្ហាញនូវសុឆន្ទៈ ការប្តេជ្ញាចិត្ត និងបុព្វហេតុដ៏ឧត្តុង្គឧត្តម ក្នុងការកសាង និងអភិវឌ្ឍធនធាន មនុស្ស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធានបញ្ញាជន ស្របតាមតម្រូវការសេដ្ឋកិច្ច និងសង្គម៕
