ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ចំនួន ២ ៥៧២ អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ចំនួន ២ ៥៧២ អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សំខាន់ៗដូចខាងក្រោម៖

សម្តេចធិបតី៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ

សម្តេចធិបតី៖ ឆ្នាំ២០២៧ ច្បាប់ថវិកាក្នុងវិស័យអប់រំ បើប្រៀបធៀបឆ្នាំ២០២៦ កើន៤,៧% គិតជាថវិកា សរុប១,១០០លានក្នុង១ឆ្នាំ, មានតែកើនអត់ថយទេ

សម្តេចធិបតី៖ ការអប់រំ មិនអាចផ្តោតែការទទួលសញ្ញាបត្រទេ តែផ្តោតទៅលើការបណ្តុះនិស្សិតឱ្យមានសមត្ថភាព

សម្តេចធិបតី ៖ ការប្រើប្រាស់ AI ត្រូវតែប្រើដោយប្រកបវិជ្ជាជីវៈ និងក្រមសីលធម៌

សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា គ្មានគោលការណ៍ចេញច្បាប់មិនឱ្យប្រើ Ai ទេ តែសំខាន់ធានាការប្រើប្រាស់ដោយក្រមសិលធម៌ និងការទទួលខុសត្រូវ

សម្តេចធិបតី៖ ត្រូវប្រើ AI ធ្វើជាជំនួយការរបស់យើង ប៉ុន្ដែកុំឱ្យ AI ធ្វើជាមេ

សម្តេចធិបតី៖ បច្ចេកវិទ្យាកាន់តែខ្លាំង ការអប់រំ និងតម្លៃក្នុងខ្លួនកើតចេញពីការអប់រំ ក៏ត្រូវតែខ្លាំងដែរ

សម្តេចធិបតី៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា បើកទទួលពាក្យត្រឹម១ថ្ងៃដំបូង មានអ្នកដាក់ពាក្យជិត៣ពាន់នាក់ ខណៈបញ្ចប់ត្រឹមថ្ងៃ១០

សម្តេចធិបតី៖ នៅថ្ងៃទី១ នៃការទទួលពាក្យចូលបំពេញកាតព្វកិច្ចយោធា មានអ្នកដាក់ពាក្យជិត៣ពាន់នាក់

សម្តេចធិបតី ៖ យុវជនចូលបំពេញកាតព្វកិច្ចយោធា ត្រូវជ្រើសអ្នកណាដែលមានសមត្ថភាព

សម្តេចធិបតី៖ កុំមើលការបំពេញកាតព្វកិច្ចយោធាជាបន្ទុក តែត្រូវមើលជាឱកាស ព្រោះរដ្ឋវិនិយោគច្រើនក្នុងវិស័យយោធា

សម្តេចធិបតី៖ ២ឆ្នាំ នៃការចូលបំពេញកាតព្វកិច្ចយោធា មិនមែនយកយុវជនមកបង្កកទុកចោល តែជាការ ធ្វើការវិនិយោគ

សម្តេចធិបតី បន្តលើកទឹកចិត្ដឱ្យយុវជនចូលរួមដោយស្ម័គ្រចិត្ដ និងដាក់ពាក្យបំពេញកាតព្វកិច្ចយោធាឱ្យបានច្រើន៕

To Top