Feature

ផ្អាកបណ្តោះអាសន្ន យានយន្តធុនធំគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ តាមកំណាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ តុលា បានសេចក្ដីជូនដំណឹងស្ដីពី ការផ្អាកបណ្តោះអាសន្នយានយន្តធុនធំគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់តាម កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បន្ទាប់ពីទឹកហូរកាត់ផ្លូវជាតិ។

បើតាម សេចក្តីជូនដំណឹង, បន្ទាប់ពីទទួល រងឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បីថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងធានាសុខសុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើការផ្អាកបណ្តោះអាសន្នចំពោះ យានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ តាមកំណាត់ផ្លូវជាតិ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពី គ.ម ៣៤០+០០០ ដល់ គ.ម ៣៦១+៨៥០ (អូរស្ងួត-ផ្លូវវាងក្រុងទឹកថ្លា) ស្ថិតក្នុង ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជន បងប្អូនប្រជាពលរដ្ឋជាម្ចាស់ យានយន្តធុនធំគ្រប់ប្រភេទ អនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីយោគយល់ និងទទួលខុសត្រូវខ្ពស់៕

To Top