Feature

ពលរដ្ឋ ៥៨៧គ្រួសារ នៅស្រុកមង្គលបូរី ដែលរងគ្រោះដោយទឹកជំនន់ ទទួលបានជំនួយស្បៀងសង្គ្រោះបន្ទាន់ពីថ្នាក់ដឹកនាំ

បន្ទាយមានជ័យ ៖ គ្រោះមហន្តរាយទឹកជំនន់បានវាយប្រហារ ស្រុកមង្គលបូរីយ៉ាងកំហុក ដោយបង្ខំឱ្យប្រជាពលរដ្ឋចំនួន ៥៨៧ គ្រួសារ ត្រូវលះបង់ផ្ទះសម្បែងរត់ភៀសខ្លួនជាប្រញាប់ មកជ្រកកោននៅទីទួលសុវត្ថិភាព ក្នុងផ្សារបូរីជ័យ២ ឃុំឫស្សីក្រោក ដើម្បីគេចចេញពីការលិចលង់ យ៉ាងគំរាមកំហែង ។

ប្រឈមមុខនឹងស្ថានភាពអាសន្ននេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រួមជាមួយអភិបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធ បានចុះអន្តរាគមន៍ផ្ទាល់ដោះស្រាយសភាពការណ៍ និងផ្តល់ស្បៀងសង្គ្រោះបន្ទាន់ភ្លាមៗ ជូនដល់គ្រួសាររងគ្រោះទាំងអស់ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ។

ទោះជាយ៉ាងណា កម្ពស់ទឹកជំនន់ និងលក្ខខណ្ឌរស់នៅបណ្តោះអាសន្ននៅតែជាសម្ពាធធ្ងន់ធ្ងរ ដែលតម្រូវឱ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ បន្តឈរជើងប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីតាមដានកម្ពស់ទឹក និងត្រៀមលក្ខណៈសង្គ្រោះពលរដ្ឋជាបន្តទៀត។

អត្ថបទ: ប៊ុន សំណាង/DapNews

To Top