Feature

លោក ហៀម ឃួន អភិបាលរង ខេត្តពោធិ៍សាត់ ចុះជួប សំណេះ សំណាល និង នាំអំណោយមនុស្សធម៌ ជួនបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំឈើតុំ

ពោធិ៍សាត់ ៖ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់, លោក ហៀម ឃួន អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានដឹកនាំសមាជិក សមាជិកា និងមន្ត្រីប្រតិបត្តិសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងប្រឈមខ្លាំងជាងគេ ដោយជំនន់ទឹកភ្លៀងកាលពីពេលកន្លងទៅ ចំនួន១៨០គ្រួសារ ស្ថិតនៅវត្តសាមគ្គីរង្សី ហៅវត្តទឹកចេញ ក្នុងភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ។

ក្នុងពិធីសំណេះសំណាលនោះ ប្រជាពលរដ្ឋរងគ្រោះ ទាំង១៨០គ្រួសារ បានទទួលអំណោយមនុស្សធម៌ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម, មី១កេស និងទឹកត្រី១យួរ។ ទន្ទឹមនឹងនោះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានប្រគេនទានដល់ វត្តសាមគ្គីរង្សី (ហៅវត្តទឹកចេញ) នូវអង្ករ៦០គីឡូក្រាម, មី៣កេស, ទឹកត្រី៣យួរ និងបច្ច័យចំនួន៥០ម៉ឺនរៀលផងដែរ។

អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា / ដើមអម្ពិល

To Top