Feature

សហជីពអំពាវនាវឱ្យកម្មករ​និយោជិតខិត​ខំប្រឹង​ប្រែង​បំពេញការ​ងារបន្ថែម​ទៀត ដើម្បី​រក្សា​កំណើន​វិនិយោគ​នៅកម្ពុជា

ភ្នំពេញ៖ ​មេដឹកនាំស​ហជីពនៅកម្ពុជា បាន​អំពាវនាវដល់កម្ម​ករនិ​យោជិតឱ្យប​ន្តខិត​ខំបំពេញកា​រងារ បង្កើន​ផលិ​ត​ភាព និង​គុណភាព​ការងារ ព្រម​ទាំងអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈបន្ថែម ដើម្បីរួ​មចំណែកពង្រឹងសមត្ថ​ភា​ពវិស័​យ​ផលិ​តកម្ម និងទាក់​ទាញការវិនិយោគ​បន្ថែម​នៅកម្ពុជា ដែល​នឹងជួយ​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​ជូន​ប្រជាពលរដ្ឋ។

លោក សំ សឿន ប្រធាន​សហភាពពលកម្មជាតិក​​ម្ពុជាបានលើ​កឡើងថា ការខិត​ខំបំពេញការងារ​ឱ្យបានល្អ​ប្រសើរ ការបង្កើន​ផលិត​ភាព និង​ការរក្សា​គុណ​ភាពផលិត​កម្ម គឺជា​កត្តាសំខាន់មួយ​ក្នុងការពង្រឹង​ទំនុកចិត្ត​របស់អ្នកវិនិ​យោគ​លើកម្លាំង​ពលកម្ម​នៅកម្ពុជា។

លោកបានអំពាវនាវឱ្យ​កម្មករនិយោជិតបន្តអភិវឌ្ឍជំនាញ​របស់ខ្លួន ទាំងតាម​រយៈការរៀន​សូត្រនៅកន្លែង​ការងារ និងការចូលរួមវគ្គ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដែ​លរៀបចំដោយ​ស្ថាប័​ន​ពាក់ព័ន្ធ ដើម្បី​ឱ្យ​កម្លាំង​ពលកម្ម​កម្ពុជា​មាន​ជំនាញ​កាន់​តែច្បាស់​លាស់ និងឆ្លើយ​តប​នឹង​តម្រូវ​ការទី​ផ្សារ​កា​រងារ។

លោក សំ សឿនបញ្ជាក់​ថា៖«យើងខ្ញុំសូម​អំពាវនាវដល់​បងប្អូនកម្មករ​និយោជិត បន្ត​ខិតខំបំពេញ​ការ​ងារ​របស់​ខ្លួន​ឱ្យបាន​ល្អប្រសើរ ដើម្បី​បង្កើន​ផលិត​ភាព និង​គុណភាព ជាពិសេស​ចូលរួម​អភិវឌ្ឍជំនាញ​ប​ន្ថែមតា​មរយៈកន្លែង​ការងារ និងតាម​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ បើយើង​មាន​ជំ​នាញច្បាស់​លាស់ វានឹង​ធ្វើឱ្យផលិត​ភាពរបស់​យើងកាន់តែខ្ពស់ មាន​ស្តង់​ដារ និងគុណភាព​ល្អប្រសើរ ដែលអាចបង្ហាញ​ដល់អ្នកវិនិ​យោគថា​ កម្ពុជាមា​នកម្លាំងពលកម្មគ្រប់គ្រា​ន់ និងមានជំនាញច្បា​ស់លាស់»។

ការមានកម្លាំងពលកម្មដែលមាន​ជំនាញ និ​ងផលិតភាពខ្ព​ស់ នឹងជួយលើកកម្ពស់​ភាពទា​ក់ទាញ​របស់កម្ពុជា សម្រាប់ការ​ពង្រីកអាជីវកម្ម​របស់​អ្នកវិនិ​យោគ ខណៈការពង្រី​ករោង​ចក្រ និង​សហគ្រាស​អាច​នាំមក​នូវការបង្កើត​ឱកាស​ការងារកាន់​តែច្រើន​សម្រាប់​កម្មក​រនិយោជិត។ នេះបើ​តាម​ការបញ្ជាក់​បន្ថែម​ពី​លោក សំ សឿន។

ជាមួយគ្នានេះ លោក ប៉ាវ ស៊ី​ណា ប្រធានសម្ព័ន្ធ​សហជីពចលនា​កម្មករ បានអំពាវ​នាវឱ្យកម្មក​រនិយោជិតចូ​លរួមពង្រឹង​​សមត្ថភាព​វិស័យកាត់ដេរ តាម​រយៈ​ការខិតខំបំពេញការងារ និង​កិច្ចសហការល្អជា​មួយនិ​យោជក ដើម្បីរួមចំ​ណែកបង្កើតបរិយាកា​សការងារ​ដែលមា​នស្ថិរភាព និងជួយ​ទាក់​ទាញការវិនិយោគ​បន្ថែម។

លោកបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនា​វដល់បង​ប្អូនកម្មករនិយោ​ជិតទាំង​អស់ សូមចូល​រួមចំណែកក្នុ​ងការពង្រឹង​សមត្ថ​ភាពវិស័យ​កាត់ដេររបស់​យើងឱ្យ​កាន់តែរឹង​មាំ តាមរយៈ​ការខិតខំប្រឹងប្រែងបំពេញ​ការងារ និងសហការល្អជា​មួ​យនិយោជក ដើម្បី​ទាក់ទាញអ្នកវិនិយោគប​រទេសបន្ថែម ហើយក៏​ជាផ្នែកមួ​យសំខាន់ក្នុ​ងការបង្កើត​ឱកាស​ការងារក្នុង​ស្រុកឱ្យកាន់តែស​ម្បូរបែបនា​ពេល​អនាគត»។
​
មេដឹកនាំសហជី​ពទាំងពីរ បានសង្កត់ធ្ងន់​លើសារៈសំខាន់នៃកា​រចូលរួមរបស់​កម្មករនិយោជិតក្នុងការលើ​កកម្ពស់ផលិត​ភាព គុណភាព និងជំនា​ញវិជ្ជាជីវៈ ព្រម​ទាំងការរក្សាទំ​នាក់ទំនងការងា​រល្អរ​វាងកម្មករ និង​និយោជក ដើម្បីរួម​ចំណែកដល់ការពង្រឹ​ងវិស័យផ​លិតកម្ម និងទីផ្សារ​ការងារ​កម្ពុជា​ក្នុង​រយៈ​ពេលវែង៕

To Top