Feature

កម្លាំង​ជំនាញ​អាវុធហត្ថខេត្តកំពង់ស្ពឺ​​ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​ ៣នាក់ ដែលលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រ

ខេត្តកំពង់ស្ពឺ៖ ​​​ដោយអនុវត្តតាមបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ព្រមទាំង​មានការសម្របសម្រួលនីតិវិធី ពី​លោក​ព្រះ​រាជអាជ្ញា​អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​ធ្វើការ​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ​ចំនួន​០៣ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ក្រោយពីក្រុមជនសង្ស័យទាំង០៣នាក់នេះ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច។

កាលពីវេលាម៉ោង​២៣:២៤នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២៦​ កន្លងមកនេះ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ បាន​ធ្វើការចេញល្បាតចល័តតាមផ្លវត្រង់ភូមិក្រាំងពលទេព​ សង្កាត់រកាធំ​ ក្រុងច្បារមន​ ខេត្ត​កំពង់​ស្ពឺ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ចំនួន០៣នាក់​ ពាក់ព័ន្ធ​ករណីធ្វើសកម្មភាពលួចកាត់ខ្សែភ្លេីងរោងចក្រពីស្រុកភ្នំស្រួច។

ក្រោយវិធានជំនាញរបស់កម្លាំងអាវុធហត្ថ​​ ក្រោយពេលសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រទុកចោលមិនដំណើរមួយកន្លែង​មែន​ ដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

ជនសង្ស័យ​ដែលឃាត់ខ្លួនបានរួមាន ទី០១មានឈ្មោះ​ សុន​ ប៊ុន​នឿន​ ភេទប្រុស​ អាយុ២១ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ទី០២ឈ្មោះ​ ណន​ ណាវី ភេទប្រុស​ អាយុ២៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ និងទី០៣មានឈ្មោះ​ ពៅ​ កក្កដា ភេទប្រុស​ អាយុ២២ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ហើយមានទីលំនៅបច្ចុប្បន្នក្នុងភូមិទួលធ្នង់​ ឃុំហោង​សំណំ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺដូចគ្នា។ក្នុងនោះចាប់យកវត្ថុតាងបានរួមមាន(កាំបិតផ្កាក់ចំនួន០១,កន្រ្តៃកាត់ខ្សែភ្លេីង​ចំនួន០១,ទូរស័ព្ទដៃ០២គ្រឿង,ម៉ូតូ០១គ្រឿង​​ និងលួសស្ពាន់មួយចំនួនថែមទៀត។

បច្ចុប្បន្ន​ជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕

To Top