Feature

អាវុធហត្ថ​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ កម្លាំង​នគរបាល​ បង្រ្កាប​និង​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​ ក្រោយពីពលរដ្ឋប្ដឹងតាមរយៈ HotLine1292

កំពង់ស្ពឺ​៖ក្រោមបទបញ្ជា​យ៉ាងម៉ឺងម៉ាត់ពីសំណាក់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នៅវេលាម៉ោង ០៨:២៧នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្រុម​ការងារ​ប្រចាំមណ្ឌល​ប្រតិបត្តិ​ការ​​​​​​ HotLine 1292​​​(២៤ម៉ោងលើ២៤ម៉ោង)​​ នៃ​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់​​​​ បានរាយការណ៍​និងប្តឹង​ដើម្បីសុំ​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ ករណី​រំលោភនៅចំណុចភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានព័ត៏មានភ្លាមៗនៅម៉ោង៨:៥៥នាទីព្រឹក (ថ្ងៃ ខែ ឆ្នាំដដែល) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ សហការ​ជាមួយ កម្លាំងនគរបាល​ នៃស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ស្ពឺ​​​​ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រឿន ទិត្យ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅកន្លែងកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យនាំខ្លួនយកទៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តនីតិវិធីបន្ត៕

To Top