សម្តេចធិបតី ៖ កម្ពុជាដឹងច្បាស់ពីតម្លៃសន្តិភាព និងការលះបង់ របស់អតីតយុទ្ធជន
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា កម្ពុជាពិតជាដឹងច្បាស់ អំពីគុណតម្លៃនៃសន្តិភាព និងការលះបង់ដ៏ធំធេង និងការបូជាគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជនក្នុងការការពារទឹកដី ។
ក្នុងពិធីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា សម្រាប់កម្ពុជាដែលមានសង្គ្រាមយូរ ជាងគេបំផុតនៅទូទាំងអាស៊ីអាគ្នេយ៍ ពិតជាដឹងច្បាស់អំពីគុណតម្លៃនៃសន្តិភាព និងការលះបង់ដ៏ធំធេង និងការបូជាគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជន និងនិវត្តជន នៅក្នុងការចូលរួមកសាង និងការពារជាតិ។
សម្តេចធិបតីបន្តថា មិនថាកម្ពុជា ឥណ្ឌូចិន និងតំបន់អាស៊ានទាំងមូលនោះទេ បានចាត់ទុកអតីតយុទ្ធជន ជាអ្នកការពារប្រវត្ដិសាស្រ្ដ ឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិស្វ័យសម្រេចលើការ ជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមបរិបទប្រវត្ដិសាស្រ្ដ និងវប្បធម៌របស់សង្គមជាតិនីមួយៗ៕
