Feature

លោកបណ្ឌិត កៅ ថាច ផ្តាំផ្ញើដល់ប្អូនៗ ត្រៀមរៀនថ្នាក់មហាវិទ្យាល័យ ត្រូវផ្តោតខ្លាំងលើវិធីសាស្រ្ត នៃស្រាវជ្រាវ របៀបនៃការអាន និងភាសាអង់គ្លេស

កណ្តាល ៖ លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាប្រធានទទួលបន្ទុកចលនាយុវជន ស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃចន្ទទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជូនសិស្សានុសិស្ស ដែលកំពុងត្រៀមសិក្សានៅសកលវិទ្យាល័យ ត្រូវផ្តោតជាសំខាន់ លើមុខវិជ្ជាផ្នែក វិធីសាស្រ្តស្រាវជ្រាវ របៀបនៃការអាន របៀបការនិយាយ និងភាសាអង់ភ្លេស ដែលយើងនឹងយល់កាន់ តែស៊ីជម្រៅលើផ្នែកស្រាវជ្រាវ ។

ការលើកឡើងដូច្នោះរបស់ លោកបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីចាប់ឆ្នោតអាហារូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ឆ្នាំសិក្សា២០២៥-២០២៦ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល,លោក ចេង ឌីណា ប្រធានគណ:អចិន្ត្រៃយ៍ គណបក្សស្រុក គណៈកម្មការរៀបចំការចាប់ឆ្នោត អាហារូបករណ៍ ,សមាជិកក្រុមប្រឹក្សាស្រុក លោកគ្រូអ្នកគ្រូ និងសិស្សជាប់បាក់ឌុបមកពី១២ឃុំ សរុបប្រមាណជាង ៣០០ នាក់ ។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការចាប់ឆ្នោតអាហាររូបករណ៍របស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្រ្តី ទោះបីជានៅស្រុកខ្សាច់កណ្តាអាហាររូបករណ៍ចំនួនតិច មែន ប៉ុន្តែកម្មវធីថ្ងៃនេះបានបង្ហាញអំពីតម្លាភាពនៃការបែងចែកអាហាររូបករណ៍ផងដែរ ដូច្នេះហើយសូមផ្តាំថា ប្អូនៗពេលរៀននៅសកលវិទ្យាល័យត្រូវខិតខំរៀនសូត្រលើមុខវិជ្ជារបស់ខ្លួន ក្នុងនោះត្រូវកំណត់គោលដៅសិក្សាឲ្យបានច្បាស់លាស់ ពោល គឺ ការចាប់យកជំនាញឲ្យពិតប្រាកដជាមុន បើមិនដូច្នេះទេ ការសិក្សានឹងយឺតជាងអ្នកដែលគេបានកំណត់គោលដៅ ។

លើសពីនេះ លោកបណ្ឌិត កៅ ថាច បានរំលឹកថា ភាគច្រើនការសិក្សានៅមហាវិទ្យាល័យរយៈពេល៤ឆ្នាំគឺ ប្អូនៗត្រូវផ្តោតលើការសិក្សាស្រាវជ្រាវ ដែលជារឿងសំខាន់គួររៀនមុនគេ របៀបនៃការអាន(How to read) របៀបសរសេរ(How to wrtite) របៀបការនិយាយ (how to speak) និងវិធីសាស្រ្តនៃការស្រាវជ្រាវ (Research Methodology)ជាដើម ដែលសុទ្ធតែមានក្បួនខ្នាតរបស់វា បើសិនប្អូនអានកាន់តែច្រើន ទើបខ្លួនយើងនឹងយល់កាន់តែស៊ីជម្រៅលើការស្រាវជ្រាវ ជាពិសេសត្រូវចេះភាសាបរទស បន្ថែមទៀត(អង់គ្លេស) ។ ទន្ទឹមនឹងនេះ ចំពោះការសិក្សា នៅសាកលវិទ្យាល័យ ប្អូនៗរៀនចប់ហើយ ត្រូវយកទៅអនុវត្តផ្ទាល់ថែមទៀតមានន័យថា ពោលគឺ ត្រូវយកចំណេះដឹង នោះទៅអនុវត្តដោយប្រើប្រាស់ នៅក្នុងសកម្មភាពសង្គម និងការងារជាក់ស្តែងទើបសម្រេចបានលទ្ធផលល្អនៅក្នុងជីវិតនិងភាគជោគជ័យរបស់ខ្លួនផងដែរ « ។

បន្ថែមពីនេះ លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើថា លើសអំពីជំនាញដែលប្អូនមានស្រាប់ ទី១ គឺ ភាសាអង់គ្លេស ដែលមានភាពទូលំទូលាយ ងាយស្រូលក្នុងការសិក្សាស្រាវជ្រាវបន្ថែម ទី២ ជំនាញបច្ចេកទេស AI ដែលបច្ចេកវិទ្យាមួយនេះបានជួយប្អូនៗច្រើន និងចុងក្រោយកុំភ្លេចជំនាញ កសាងណ្តាញវិជ្ជាជីវ: និងទំនាក់ទំនង (Professional network development) ដែលកុំមើលរំលង ព្រោះជួយបង្កើនបណ្ដាញទំនាក់ទំនង និងការធ្វេីអាជីវកម្មផងដែរ ព្រោះប្អូនៗនេះហើយដែលជាអ្នកបន្តវេន្ត ពីអ្នកជំនាន់មុន សម្រាប់អនាគតប្រទេសជាតិយើង។ សូមជម្រាបថា បន្ទាប់ពីបញ្ចប់ពិធីចាប់ឆ្នោតអាហារូបករណ៍ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីឆ្នាំសិក្សា២០២៦-២០២៧ រួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានឧបត្ថម្ភកុំព្យូទ័រ ជូនសិស្សនិទេសA ចំនួន ១៧នាក់ សរុប ១៧ គ្រឿងផងដែរ ៕

To Top