លោក ខូយ រីដា សំណេះសំណាល និងចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ៣ភូមិ នៅស្រុកភ្នំក្រវាញ
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីជួបសំណេះសំណាល និងចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣ភូមិ រួមមាន ភូមិគល់ទទឹង ភូមិសន្ទ្រែ និងភូមិស្រែពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ពិធីនេះបានរៀបចំឡើង នៅក្នុងបរិវេណ សាលាឃុំសន្ទ្រែ ស្ថិតក្នុងភូមិសន្ទ្រែ ស្រុកភ្នំក្រវាញ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ការចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ ជាការផ្តល់ភាពស្របច្បាប់ និងសុវត្ថិភាពក្នុងការកាន់កាប់ប្រើប្រាស់ អចលនវត្ថុរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់ការគ្រប់គ្រងដីធ្លី ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាពនៅមូលដ្ឋាន ។










ប្រភពរូបភាព÷ បងខ្មៅ
អត្ថបទដោយ÷ ខេម៉ា / ដើមអម្ពិល
