ព័ត៌មានជាតិ

សម្តេចធិបតី ៖ បញ្ចប់ទាំងស្រុង ការផលិតគ្រឿងស្រវឹង ភេសជ្ជៈប៉ូវកម្លាំង ដាក់រង្វាន់នៅក្រវិលកំប៉ុង ចាប់ពីខែតុលា តទៅ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យបញ្ចប់ទាំងស្រុងការផលិតគ្រឿងស្រវឹង ភេសជ្ជៈប៉ូវកម្លាំង ដាក់រង្វាន់នៅក្រវិលកំប៉ុង ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។

ការថ្លែងប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង ព្រមទាំងប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦។

សម្ដេចធិបតី បានណែនាំឱ្យលោកគ្រូ-អ្នកគ្រូ និងអាណាព្យាបាល ត្រូវរារាំងកូនតូច កុំឱ្យផឹកភេសជ្ជៈប៉ូវកម្លាំង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «យើងឱ្យបញ្ចប់ទាំងស្រុងនូវការផលិតភេសជ្ជៈ គ្រឿងស្រវឹង និងទឹកប៉ូវកម្លាំង ដែលដាក់ក្រវិលនៅលើកំប៉ុង អនុវត្តចាប់ផ្ដើមពីថ្ងៃទី១ តុលា នេះ តទៅ។ អញ្ចឹងទៅមុខទៀត គាសមានរង្វាន់ គឺលែងឱ្យផលិតទៀតហើយ»។

លើសពីនេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យបណ្ដាលក្រុមហ៊ុននានាដាក់រង្វាន់ទៅអ្វីផ្សេងៗ ក្រៅពីគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង។ សម្ដេច ថា វិធានការនេះ មិនមែនហាមឃាត់ មិនឱ្យពិសារគ្រឿងស្រវឹងនោះទេ ប៉ុន្ដែត្រូវពិសារកុំហួសហេតុពេក៕

To Top