ថ្នាក់ដឹកនាំ ICRC និងសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ពិភាក្សាលើការងារឆ្លើយតបគ្រោះមហន្តរាយ និងជួយជនងាយរងគ្រោះ
បន្ទាយមានជ័យ៖ លោកស្រី ឌ័រសា ណាហ្សេមី សាលមែន (Dorsa Nazemi Salman) ប្រធានបេសកកម្ម នៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ប្រចាំកម្ពុជា បានដឹកនាំប្រតិភូជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងពិនិត្យមើលវឌ្ឍនភាពការងារក្នុងតំបន់។

ជំនួបនេះត្រូវបានទទួលស្វាគមន៍ដោយលោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ជ័យ ណារី អនុប្រធានកិត្តិយសសាខា ព្រមទាំងក្រុមការងារប្រតិបត្តិ។ កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃសមិទ្ធផលកន្លងមក និងការកំណត់ទិសដៅបន្ត ដើម្បើតម្រង់ទិសកិច្ចសហការលើការងារឆ្លើយតបគ្រោះមហន្តរាយ ការជួយសង្គ្រោះបន្ទាន់ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្នុងខេត្ត។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលតែងតែគាំទ្រសកម្មភាព
មនុស្សធម៌នៅខេត្តបន្ទាយមានជ័យ ។
ជាការឆ្លើយតប លោកស្រី ឌ័រសា ណាហ្សេមី សាលមែន បានកោតសរសើរចំពោះភាពសកម្មរបស់សាខាខេត្ត និងបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕








អត្ថបទ: ប៊ុន សំណាង/DapNews
