Feature

នារីម្នាក់ ជេរប្រមាថ លើវីរកងទ័ព តាមបណ្ដាញសង្គម ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានហេីយ

កំពង់ស្ពឺ ៖ នារីម្នាក់ ប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថ លើវីរកងទ័ពតាមបណ្ដាញសង្គម Bigo Live ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនបានហេីយ។

ការឃាត់ខ្លួននេះធ្វេីឡេីង អនុវត្ដតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ នគរ បា ល ជាតិ និងការចង្អុលណែ នាំពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាល ខេត្ត កំពង់ ស្ពឺ លោកឧ ត្ដ មសេនីយ៍ត្រី ញ៉ែម សៅ ស្នងការ រង ទទួលផែនការ ងា រ សន្ដិ សុខ បានដឹកនាំបញ្ជាអោយកំ លាំងនគរបាលការិ យាល័យប្រឆាំ ងបទល្មើ សបច្ចេកវិទ្យា ចុះសហ ការជា មួ យកំ លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង និងមូល ដ្ឋានកំលាំងទុកចិត្ដធ្វេីការស្រាវជ្រាវ លេី មុខសញ្ញានារីដែលបានធ្វើ សកម្មភាព ជេរប្រទេច ប្រមាថលេីវីរៈកង ទ័ពកម្ពុជា ដោយពាក្យសម្ដីអសុរសមិនសមរម្យ ។

ជាក់ស្ដែង ក្រោយការស៊េីបអង្កេតស្រាវជ្រាវដោយកិច្ចយកចិត្ដទុកដាក់ និងបានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជ អាជ្ញា អយ្យការ អម សា លាដំបូងខេត្ដកំពង់ស្ពឺ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៦ កំលាំង នគរបា ល ការិ យាល័យប្រឆាំងបទ ល្មើ សបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាននាំខ្លួនជនសង្ស័យ ១នាក់ឈ្មោះ អ ឈ អ ភេទស្រី អាយុ ១៩ឆ្នាំ លាក់ខ្លួន ពួនអាត្មានៅក្នុងចំណុចផ្ទះជួលមួយក ន្លែ ងស្ថិតក្នុងភូមិឧក ញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បញ្ជូន មកស្នងការដ្ឋាននគរបា ល ខេត្ដកំពង់ស្ពឺ ដេីម្បី ពិនិត្យតាមនីតិវិធីច្បាប់។

ករណី ខាងលើផ្អែកតាមចម្លេីយ សារភាពដែលនារីឈ្មោះ អុិន ឈុន អុី បញ្ជាក់ ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រូប ខ្លួនបានធ្វើ ការ Live វីដេអូ តាមគណនី ប ណ្ដា ញសង្គម BIGO Live ដោយប្រើប្រាស់ពាក្យស ម្តី អសុរោះ និងអសី លធម៌ទៅលើកងទ័ព ក្នុងខ្លឹមសារថា៖ “អញក្រុមអញជេរមែនអាក្រុមទាហ៊ានហ្នឹង អ ញនិយាយអញ្ចឹង អាណាចង់យកអញទៅប្ដឹង ប្ដឹងទៅ! អញអត់ខ្វល់ទេ អញនិយា យតែពាក្យពិតទេ ឱ្យវាងាប់នៅជា យដែនហ្នឹងក៏ល្អដែរ អញទះដៃម៉ង” រួចក៏បានរត់គេចទៅសំងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ និងខេត្ត បាត់ដំបង មួយរយៈ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័ យបានឆ្លើយសារភា ព និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រើពាក្យសម្តីមិនសមរម្យ ជេរប្រមាថលើវីរកងទ័ពប្រាកដមែន។ បច្ចុប្បន្នជន ស ង្ស័ យត្រូវបានកម្លាំងជំនាញ កំពុងធ្វើ កា រ សាកសួរ និងកសាងសំណុំរឿង បញ្ជូន ទៅអយ្យការ អមសា លាដំបូងខេត្ដ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

To Top