ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះវាយតម្លៃផលប៉ះពាល់​ និងខូចខាតដោយសារជំនន់ទឹកភ្លៀង នៅឃុំអូរតាប៉ោង ស្រុកបាកាន

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ់ និងអាជ្ញាធរស្រុកបាកាន ចុះពិនិត្យដោយផ្ទាល់ នូវដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលទទួលរងផល់ប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោក ខូយ រីដា បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត គឺនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលមានគ្រោះធម្មជាតិ ដើម្បីជួយសង្គ្រោះ និងដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋបានទាន់ពេលវេលា ។
លោកអភិបាលខេត្តក៍បានបន្ថែមថា ក្នុងនាមជាអាជ្ញាធរដែនដី លោកតែងតែចុះពិនិត្យមើលនិងវាយតម្លៃ និងស្វែងរកដំណោះស្រាយ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅចំពោះមុខ ព្រមទាំងគិតគូរពីបញ្ហាស្បៀងអាហារ និងការស្តារឡើងវិញផងដែរ៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top