Feature

តំណាងកម្ពុជា នៅUN ៖ ការប្រើប្រាស់អាវុធគីមី ទោះក្នុងកាលៈទេសៈណា គឺពុំអាចទទួលយកបានឡើយ

ភ្នំពេញ ​៖ លោក នៅ សុខសំណាង លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ(UN) បញ្ជាក់ថា ការប្រើប្រាស់អាវុធគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ គឺពុំអាចទទួលយកបានឡើយ និងត្រូវទទួលខុសត្រូវ តាមច្បាប់អន្តរជាតិ ។

ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាវុធមហាប្រល័យ” នៃគណៈកម្មាធិការទី១ ទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៅទីក្រុងញូវយ៉ក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក នៅ សុខសំណាង ថ្លែងថា កម្ពុជាបានបញ្ជាក់ជាថ្មី នូវការគាំទ្រ ចំពោះការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃអនុសញ្ញាហាម ឃាត់អាវុធគីមី និងបានទទួលស្គាល់តួនាទីសំខាន់ របស់អង្គការហាមឃាត់ ការប្រើប្រើប្រាស់អាអាវុធគីមី ក្នុងការជំរុញការសម្រេចបាននូវពិភពលោក មួយដែលគ្មានអាវុធគីមី ។

លោកបន្តថា កម្ពុជាអំពាវនាវរដ្ឋសមាជិកពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តរួម ដើម្បីធានាឱ្យបាននូវការហាមឃាត់ការប្រើប្រាស់អាវុធគីមី ការគោរពច្បាប់អន្តរជាតិ និងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ។
 
សូមបញ្ជាក់ថា ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃបានចូលជាធរមានកាលពីចុងឆ្នាំ២០២៥ មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) បានរកឃើញទីតាំងសំខាន់ៗ ដែលរងការវាយប្រហារដោយយោធាថៃ បានប្រើប្រាស់អាវុធគីមីបាញ់ ស្រោចមកលើកម្ពុជាដូចជា ៖ តំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងតំបន់ស៊ីវិលតាមព្រំដែន៕

To Top