សម្តេចធិបតី ៖ អ៊ុំ សំអាន និយាយក្រឡេចក្រឡុច រឿងសម្តេចហៅមកជជែករឿងព្រំដែន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា លោក អ៊ុំ សំអាន បាននិងកំពុងនិយាយក្រឡេចក្រឡុច រឿងសម្តេចហៅមកជជែករឿងព្រំដែន នៅស្រុកខ្មែរ ដែលលោកបានចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដីឱ្យភាគីថៃ ។
