ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងពិធីប្រកាសដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នៅរាជធានីភ្នំពេញ ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សំខាន់ៗដូចខាងក្រោម៖
-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានលើកកម្ពស់សមត្ថភាព ក្នុងវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម កាន់តែប្រសើរជាងមុន
-សម្តេចធិបតី៖ ចាប់ពីពេលនេះតទៅ ធុរកិច្ចជន ពុំចាំបាច់ធ្វើដំណើរ ទៅគ្រប់ក្រសួងទៀតទេ ក្នុងការស្នើសុំឯកសារផ្សេងៗជុំវិញ MSME
-សម្ដេចធិបតី៖ ការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យមមិនមែនទើបចាប់ផ្ដើមទេ
-សម្តេចធិបតី៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានប៉ាន់ប្រមាណថា រួមចំណែកប្រមាណជា ៦៣% នៃផលិតផលក្នុងស្រុក
-សម្ដេចធិបតី៖ កន្លងមក សហគ្រាសធុនមីក្រូ តូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ
-សម្តេចធិបតី៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្មជាច្រើនទៀត បានចូលរួមយ៉ាងសកម្ម ក្នុងការកែច្នៃផលិតផលកសិកម្ម
-សម្ដេចធិបតី៖ ក្នុងវិស័យហិរញ្ញប្បទាន រាជរដ្ឋាភិបាលបង្កើតយន្តការពិសេសជាច្រើន ដើម្បីគាំទ្រ MSMEs
-សម្ដេចធិបតី៖ ដើម្បីពង្រឹងយន្តការស្ថាប័ន សម្រាប់អភិវឌ្ឍ MSMEs រាជរដ្ឋាភិបាលរៀបចំ បង្កើតអង្គភាពសម្របសម្រួល
-សម្តេចធិបតី៖ MSMEs ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូរដ៏សំខាន់របស់រដ្ឋាភិបាល
-សម្តេចធិបតី អំពាវនាវធនាគារពាក់ព័ន្ធពង្រីកផលិតផលហិរញ្ញវត្ថុថ្មីៗ និងផ្តល់កម្ចីដែលមានការប្រាក់សមរម្យ ដល់ម្ចាស់អាជីវកម្មMSME
-សម្តេចធិបតី៖ អ.ស.ត.ម. ជាយន្តការសម្របសម្រួលអន្តរស្ថាប័ន ការតាមដានការអនុវត្ត និងការដោះស្រាយបញ្ហាអន្តរវិស័យ
-សម្តេចធិបតី៖ ដើម្បីជួយសម្រួលដល់ MSMEs រាជរដ្ឋាភិបាលកំពុងពន្លឿនសកម្មភាព និងដាក់ចេញយន្តការអន្តរក្រសួង
-សម្តេចធិបតី៖ រាជរដ្ឋាភិបាល គាំទ្រអាជីវកម្ម និងការវិនិយោគ ដោយរួមសុខរួមទុក្ខ ជាមួយវិស័យ MSMEs
-សម្តេចធិបតី៖ ការចោទថា កម្ពុជា កាត់ដីឱ្យគេនេះ គឺជារឿងធំណាស់
-សម្តេចធិបតី៖ អ្នកណាក៏ព្រួយបារម្ភ រឿងបញ្ហាបូរណភាពទឹកដីដែរ
-សម្តេចធិបតី៖ គួរតែផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាល ចរចារឿងជម្លោះព្រំដែន
-សម្តេចធិបតីថា សម្តេចគ្មានគោលបំណង ផ្ចាញ់ផ្ចាល់ជាមួយលោក អ៊ុំ សំអាននោះទេ
-សម្តេចធិបតី៖ រាជរដ្ឋាភិបាល មិនបានបោះបង់ចោលកាតព្វកិច្ចការពារទឹកដីនោះទេ
-សម្តេចធិបតី៖ ជិតដល់រដូវកាលបោះឆ្នោត ក្រុមប្រឆាំងតែងតែ រិះរកគំនិតរិះគន់ រាជរដ្ឋាភិបាល
-សម្តេចធិបតី៖ រឿងទឹកដីជារឿងធំ មិនមែនស្រឡាញ់ជាតិតែពួកក្រុមប្រឆាំងនោះទេ
-សម្តេចធិបតី៖ ក្រុមលោក អ៊ុំ សំអាន កំពុងធ្វើឱ្យខ្មែរគ្នាឯងសង្ស័យខ្មែរគ្នាឯង
-សម្តេចធិបតី៖ ចន្លោះបង្គោលសីមាលេខ៥២ និង៥៩ មានចំណុច រស៊ើបច្រើនណាស់
-សម្តេចធិបតី៖ លោក អ៊ុំ សំអាន កំពុងក្លាយជាអ្នកក្លាហានស្រាតខោ និងដោះអាវ
-សម្តេចធិបតីថា បើសម្តេច ជាលោក អ៊ុំ សំអាន វិញ គឺនឹងមកស្រុកខ្មែរហើយ
-សម្តេចធិបតី៖ អ៊ុំ សំអាន និយាយក្រឡេចក្រឡុច រឿងសម្តេចហៅមកជជែករឿងព្រំដែន ដែលលោកចោទថា រាជរដ្ឋាភិបាលកាត់ដីឱ្យថៃ
-សម្តេចធិបតី៖ លោក អ៊ុំ សំអានកំពុងស្រាតខោល និងដោះអាវ
-សម្តេចធិបតី៖ អ៊ុំ សំអាន កំពុងបង្កើតលក្ខខណ្ឌ ជាមួយសម្តេចដើម្បីយករួចខ្លួន
-សម្តេចធិបតី៖ អ៊ុំ សំអាន ហែកខោខ្លួនឯង ឱ្យពលរដ្ឋខ្មែរ ជាង១៧លាននាក់បានឃើញ
-សម្តេចធិបតី៖ អ៊ុំ សំអាន បាននិយាយថា លឺគេថា រាជរដ្ឋាភិបាល កាត់ដីឱ្យថៃ
-សម្តេចធិបតី៖ អ៊ុំ សំអាន ដើរស្រាតខោលើកពានជ័រ
-សម្តេចធិបតី៖ អ៊ុំ សំអាន កុំបង្កើតរឿងគ្មានមូលដ្ឋាន ដើម្បីកេងចំណេញនយោបាយ
-សម្តេចធិបតី៖ អ៊ុំ សំអាន គ្មានហ៊ានចូលស្រុកទេ
-សម្តេចធិបតី៖ រាជរដ្ឋាភិបាល សូមឱកាសពីពលរដ្ឋ រក្សាភាពស្ងៀមស្ងាត់ រឿងព្រំដែនជាមួយថៃ ដើម្បីបូរណភាពទឹកដី
-សម្តេចធិបតី៖ អ៊ុំ សំអាន លើកពានមាសមកឱ្យសម្តេចតែលោកវិញលើកពានជ័រ
-សម្តេចធិបតី៖ បើ អ៊ុំ សំអាន ចង់ជួយរាជរដ្ឋាភិបាល កុំបង្កើតរឿងក្លែងក្លាយរឿងព្រំដែន
-សម្តេចធិបតី៖ ឈ្មោះលោក អ៊ុំ សំអាន ត្រូវបានលើកដោយសារតែលោក ជាអ្នកផ្សព្វផ្សាយបំផ្លើសរឿងព្រំដែន
-សម្តេចធិបតី ថ្លែងអំណរគុណកងទ័ព ប្រឹងប្រែងខិតខំការពារព្រំដែន
-សម្តេចធិបតី៖ គ្រាន់តែសម្តេចសើចតិច មានអ្នកខ្លះថា រាជរដ្ឋាភិបាលអត់ការពារទឹកដី៕
