ព័ត៌មានជាតិ

ខេត្តត្បូងឃ្មុំ រកឃើញម្ចាស់ជ័យលាភីប្រឡងចម្រៀងបុរាណ និងសម័យឆ្នាំ២០២៦ ត្រៀមប្រកួតថ្នាក់ជាតិ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោក រស់ ផារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «មហោស្រពប្រឡងចម្រៀងបុរាណ និងសម័យ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦» និងប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភី បន្ទាប់ពីដំណើរការប្រកួតប្រជែងរយៈពេល២ថ្ងៃ នៅសាលប្រជុំរំដួល ខេត្តត្បូងឃ្មុំ។ លោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានបញ្ជាក់ថា មហោស្រពនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការថែរក្សា និងអភិរក្សសិល្បៈចម្រៀងខ្មែរ ព្រមទាំងជំរុញឱ្យយុវជនចូលរួមថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។ បេក្ខជន បេក្ខនារីជ័យលាភីចំនួន៦រូប នឹងតំណាងខេត្តត្បូងឃ្មុំចូលរួមប្រកួតប្រជែងក្នុងមហោស្រពសិល្បៈថ្នាក់ជាតិនាពេលខាងមុខ។ ក្នុងឱកាសនោះ លោក…

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោក រស់ ផារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «មហោស្រពប្រឡងចម្រៀងបុរាណ និងសម័យ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦» និងប្រគល់ពានរង្វាន់ជូនម្ចាស់ជ័យលាភី បន្ទាប់ពីដំណើរការប្រកួតប្រជែងរយៈពេល២ថ្ងៃ នៅសាលប្រជុំរំដួល ខេត្តត្បូងឃ្មុំ។
លោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានបញ្ជាក់ថា មហោស្រពនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការថែរក្សា និងអភិរក្សសិល្បៈចម្រៀងខ្មែរ ព្រមទាំងជំរុញឱ្យយុវជនចូលរួមថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។ បេក្ខជន បេក្ខនារីជ័យលាភីចំនួន៦រូប នឹងតំណាងខេត្តត្បូងឃ្មុំចូលរួមប្រកួតប្រជែងក្នុងមហោស្រពសិល្បៈថ្នាក់ជាតិនាពេលខាងមុខ។
ក្នុងឱកាសនោះ លោក រស់ ផារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំមហោស្រពនេះ និងលើកឡើងថា សិល្បៈវប្បធម៌ជាព្រលឹង និងអត្តសញ្ញាណជាតិ ដែលត្រូវរួមគ្នាថែរក្សា អភិរក្ស និងលើកស្ទួយឱ្យបន្តរីកចម្រើន។ លោកក៏បានអបអរសាទរចំពោះម្ចាស់ជ័យលាភី និងលើកទឹកចិត្តដល់បេក្ខជន បេក្ខនារីទាំងអស់ឱ្យបន្តខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាព ដើម្បីរួមចំណែកលើកកម្ពស់សិល្បៈខ្មែរឱ្យកាន់តែប្រសើរឡើង។
ជាលទ្ធផល ផ្នែកចម្រៀងបុរាណ ជ័យលាភីលេខ១ បានទៅលើបេក្ខនារី ជិញ មួយលី មកពីស្រុកតំបែរ លេខ២ បេក្ខជន យ៉ន យ៉េ មកពីស្រុកតំបែរ និងលេខ៣ បេក្ខនារី កេង សុកា មកពីស្រុកពញាក្រែក។
ដោយឡែក ផ្នែកចម្រៀងសម័យ ជ័យលាភីលេខ១ បានទៅលើបេក្ខជន ធន់ ស៊ីថា មកពីស្រុកក្រូចឆ្មារ លេខ២ បេក្ខជន រ៉េត ណារ៉ូត មកពីក្រុងសួង និងលេខ៣ បេក្ខជន អូច មាសមេ មកពីស្រុកពញាក្រែក។
គួរបញ្ជាក់ថា មហោស្រពនេះជាវេទិកាផ្តល់ឱកាសដល់យុវជនបង្ហាញទេពកោសល្យ និងសមត្ថភាពសិល្បៈ ព្រមទាំងរួមចំណែកថែរក្សា និងលើកស្ទួយមរតកវប្បធម៌ខ្មែរឱ្យបន្តគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

ដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល

To Top