Feature

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល ក្រុមអ្នកសារព័ត៌មាន មកពី ២២ ស្ថាប័ន ដឹកនាំប្រធានក្លឹប អ្នកកាសែតកម្ពុជា

ខេត្តពោធិ៍សាត់ ÷នៅព្រឹកថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៦ នៅសាលាខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលស្វាគមន៍ ដល់ក្រុមអ្នកសារព័ត៌មានមកពី២២ស្ថាប័ន ដែលដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ចុះបំពេញបេសកកម្មសារព័ត៌មាននៅខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បេសកកម្មសារព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់”។

បេសកកម្មនេះ ផ្តោតលើការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ធម្មជាតិ និងសមិទ្ធផលនានា នៃការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់ តាមរយៈការចូលរួម របស់អ្នកសារព័ត៌មានពីស្ថាប័នចំនួន២២ ដើម្បីឱ្យសាធារណជនកាន់តែស្គាល់ពីភាពទាក់ទាញ និងឱកាសអភិវឌ្ឍនានាក្នុងខេត្ត។

បេសកកម្មនេះ ក៏ជាឱកាសសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ចូលរួមផ្សព្វផ្សាយព័ត៌មានអំពីតំបន់ទេសចរណ៍ធម្មជាតិ និងការរីកចម្រើនរបស់ខេត្តពោធិ៍សាត់ ទៅកាន់សាធារណជនទូលំទូលាយផងដែរ៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top