ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព

កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា កម្ពុជាបន្តឈរនៅលំដាប់ថ្នាក់លេខ២៤ ក្នុងចំណោមប្រទេសចំនួន១២០ ដែលរួមចំណែកបញ្ជូនកងកម្លាំងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

ដោយឡែក សម្រាប់ការរួមចំណែកបញ្ជូនកងកម្លាំងស្ត្រី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោមប្រទេសចំនួន១២០ និងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី៕

To Top