ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ក្នុងឱកាសអបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមរក្សាសន្តិភាពរបស់ UN

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី អបអរសាទរខួប ២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ ។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សំឃាន់ៗដូចខាងក្រោម៖
-សម្តេចធិបតី៖ កម្ពុជា បញ្ជូនកម្លាំងជាង១ម៉ឺននាក់ ចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦
-សម្តេចធិបតី៖ កម្ពុជា​ ក្លាយជាប្រទេសនាំមុខ ក្នុងការបោសសំអាត់មីនក្រោមឆ័ត្រ UN
-សម្តេចធិបតី៖ រាជរដ្ឋាភិបាល​ បានសម្រេចសមិទ្ធផលធំៗជាច្រើន ជាមួយនឹងកំណើនសេដ្ឋខ្ពស់
-សម្តេចធិបតី៖ ការធ្វើកំណែទម្រង់កងទ័ពជារឿងសំខាន់
-សម្តេចធិបតី៖ រាជរដ្ឋាភិបាល កំណត់យកថ្ងៃ៩វិឆ្ឆិកា គឺជាថ្ងៃចាប់ផ្តើមអនុវត្តគោលការណ៍ និងច្បាប់កាតព្វកិច្ចយោធាជាប្រវត្តិសាស្ត្រ
-សម្តេចធិបតី៖ ក្នុងរយៈពេល១៣ថ្ងៃ យុវជនកម្ពុជា ជិត១ម៉ឺន៥ពាន់នាក់ ដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា
-សម្តេចធិបតី៖ ឆ្នាំ២០២៦នេះ កម្ពុជា​ នឹងធ្វើសមយុទ្ធជាមួយចិន លើកទី៨ និងឆ្នាំ២០២៧ សមយុទ្ធជាមួយអាមេរិក លើកទី៨ដែរ
-សម្តេចធិបតី៖ ការចុះ MoU រវាងក្រសួងការពារជាតិកម្ពុជា និងទួកគីយេ មិនមែនរឿងថ្មីទេ ពោលពិភាក្សាគ្នាឆ្នាំ២០២០ មិនមែនក្រោយវាយគ្នាជាមួយថៃទេ
-សម្តេចធិបតី៖ការពង្រីកមិត្តនៅខាងក្រៅ ការចូលរួម​ប្រតិបត្តិការនៅខាងក្រៅ គឺជាកិច្ចការដែលយើងបានធ្វើជាប្រចាំ និងបន្តធ្វើទៀត៕

To Top