កម្មវិធីរាត្រីសមោសរដើម្បីរំលឹកខួបលើកទី ៩០ នៃថ្ងៃជ័យជម្នះនៃមហាដំណើរថ្មើរជើងរបស់កងទ័ពក្រហមចិន ក្រោមចំណងជើងថា ”កោតសរសើរមហាដំណើរថ្មើរជើង”៖ កិច្ចសន្ទនាផ្នែកស្មារតីដែលឆ្លងកាត់អស់រយៈពេល៩០ឆ្នាំបានចាក់ផ្សាយ
យប់ថ្ងៃទី ២២ ខែតុលា កម្មវិធីរាត្រីសមោសរដើម្បីរំលឹកខួបលើកទី ៩០ នៃថ្ងៃជ័យជម្នះនៃមហាដំណើរថ្មើរជើងរបស់កងទ័ពក្រហមចិន ក្រោមចំណងជើងថា “កោតសរសើរមហាដំណើរថ្មើរជើង” ត្រូវបានចាក់ផ្សាយតាមវេទិកាជាច្រើននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្នុងពេលតែមួយ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ ។
ក្នុងកម្មវិធី «មហាដំណើរថ្មើរជើងរបស់យើង» អ្នកដឹកនាំកម្មវិធីបានអញ្ជើញតំណាងនៃអ្នកតស៊ូក្នុងយុគសម័យថ្មីដែលមកពីគ្រប់មុខរបរតាមបណ្តោយផ្លូវមហាដំណើរ រៀបរាប់រឿងរ៉ាវរបស់ខ្លួនពាក់ព័ន្ធនឹងមហាដំណើរនិងជីវភាពរស់នៅដ៏មានសុភមង្គលរបស់ខ្លួន ។
ផលិតកម្មវិធីឆ្នើមដើម្បីគោរពដល់បុព្វបុរស រៀបរាប់រឿងរ៉ាវរបស់មនុស្សសាមញ្ញដើម្បីបើកទំព័រថ្មីជាបន្តបន្ទាប់ ។ តាមពិតទៅ ការផលិតរាត្រីសមោសរក្រោមចំណងជើងថា “កោតសរសើរមហាដំណើរថ្មើរជើង” គឺជាកិច្ចសន្ទនាផ្នែកស្មារតីដែលឆ្លងកាត់អស់រយៈពេល៩០ឆ្នាំ ដើម្បីប្រាប់ទស្សនិកជនថា ៖ មហាដំណើរមិនដែលបញ្ចប់ទេ មនុស្សក្នុងជំនាន់នីមួយៗ សុទ្ធតែមានមហាដំណើររបស់ខ្លួន ៕
