ព័ត៌មានជាតិ

ព្រឹទ្ធសភា ទទួលស្គាល់លោក អ៊ុក ឡាយ សមាជិកព្រឹទ្ធសភាថ្មី ជំនួសលោក ខៀវ មុត

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជាបានប្រកាសទទួលស្គាល់លោក អ៊ុក ឡាយ បេក្ខជនជាប់ឆ្នោតបម្រុងមណ្ឌលភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) ជាសមាជិកព្រឹទ្ធសភាថ្មីនីតិកាលទី៥ ជំនួសលោក ខៀវ មុត ដែលបានទទួលមរណភាព ។

ការប្រកាសទទួលស្គាល់នេះ បានធ្វើឡើងក្នុងសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៦រូប ។

សមាជិកថ្មីរូបនេះ នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង៕

To Top