Feature

ស្បៃខ្មែរ នឹងធ្វើជាវត្ថុអនុស្សាវរីយ៍ ជូនគណៈប្រតិភូ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ភ្នំពេញ ៖ កម្ពុជានឹងត្រៀមច្នៃស្បៃខ្មែរ ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ ជូនដល់គណៈប្រតិភូចូលរួមក្នុង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោកជំទាវទី១ ពេជ ចន្ទមុនី្ន នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦បានឱ្យដឹងថា លោកជំទាវបានឆ្លៀតពេលមករៀនអំពីស្បៃខ្មែរ និងរបៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ ជូនដល់គណៈប្រតិភូ ដែលនឹងអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ខាងមុខ ។

លោកជំទាវបន្តបន្តថា ពិតណាស់ ស្បៃ គឺជាក្រណាត់ពិសិដ្ឋ នៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះថា ស្បៃត្រូវបានដូនតាខ្មែរ ប្រើប្រាស់តាំងពីសម័យបុរាណកាល និង ត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន ។

លោកជំទាវបន្ថែមថា ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬសរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬគោមក្បាច់ចក្កច័ន្ទ ស្រដៀងគ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវពរជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ ៕

To Top