ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ការផ្គត់ផ្គង់ LV Current Transformer (កញ្ចប់ទី13) (Category-1) សម្រាប់គម្រោងការងារកែលម្អ បណ្តាញ បន្តចរន្ត (FA.4) និងការងារជួសជុលថែទាំ (SI 4.5) របស់អគ្គិសនីខេត្តទាំង 15 និង សម្រាប់ គម្រោង វិនិយោគផ្គត់ផ្គង់ សម្ភារអគ្គិសនី សម្រាប់អតិថិជនធុនធំ និង ធុនមធ្យម របស់អគ្គិសនីខេត្តទាំង 15 (ផែនការឆ្នាំ 2026)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ LV Current Transformer ចំនួន 05 មុខ (កញ្ចប់ទី13) (Category-1) សម្រាប់គម្រោងការងារកែលម្អបណ្តាញ បន្តចរន្ត (FA.4) និងការងារជួសជុលថែទាំ (SI 4.5) របស់អគ្គិសនីខេត្តទាំង 15 និង សម្រាប់គម្រោងវិនិយោគផ្គត់ផ្គង់ សម្ភារអគ្គិសនីសម្រាប់អតិថិជនធុនធំ និងធុនមធ្យម របស់អគ្គិសនីខេត្តទាំង 15 (ផែនការឆ្នាំ 2026) ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន ៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី26 ខែតុលា ឆ្នាំ2026 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2026 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្មតាមអាសយដ្ឋានខាងលើវេលាម៉ោង 15:00 នាទី ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2026 ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ៕

To Top