Feature

៩ខែ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស សម្លាប់ជីវិតមនុស្សជាង ១ពាន់នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ២០២៦ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្សជាង ១ពាន់នាក់។

ក្នុងពិធីសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពបើកបរ នៅសណ្ឋាគារអូតវូតព្រីមៀភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ បានគូសបញ្ជាក់ថា «ក្នុងរយៈពេល៩ ខែ ដើមឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្ស ១,១៦០ នាក់ ខណៈជាមធ្យមចំនួនអ្នកស្លាប់ ៥នាក់ក្នុងមួយថ្ងៃ ក្នុងនោះចំនួនអ្នកស្លាប់ភាគច្រើន លើអ្នកបើកបរម៉ូតូ»។

លោកឧត្តមសេនីយ៍ឯក បានឲ្យដឹងទៀតថា មួយរយៈចុងក្រោយនេះ តាមរបាយការណ៍បានសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងពិសេសនោះក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ មានអ្នកស្លា.ប់រហូតដល់១១៦០នាក់ នៅទូទាំងប្រទេស ។ តួលេខនេះ គឺបានឆ្លុះបញ្ចាំងឃើញថា ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ គឺនៅមិនទាន់ទទួលយកបានក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅឡើយ។

ពិសេសនោះការប្រើប្រាស់ម៉ូតូដែលមានចំនួនខ្ពស់ រហូតដល់៨៣% នៃគ្រោះថ្នាក់ចរាចរណ៍ ផ្តើមចេញពីអ្នកប្រើប្រាស់ទោចក្រយានយន្តនេះតែម្តង ដែលមានអ្នកស្លា.ប់រហូតដល់៧០% មិនពាក់មួយកសុវត្ថិភាព៕

To Top