Feature

ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ! សាលារៀនរដ្ឋ និងឯកជន នៅភ្នំពេញ នឹងផ្អាកដំណើរការ ២ថ្ងៃ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងរាជធានីភ្នំពេញ ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសកម្ពុជាធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

យោងតាមសេចក្តីជូនដំណឹង របស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា ការផ្អាកដំណើរការគ្រឹះស្ថានសិក្សារយៈពេល ២ថ្ងៃនេះ គឺក្នុងគោលបំណងចៀសវាងការរំខាន ដោយសារការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិក និងដៃគូពាក់ព័ន្ធនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

ក្នុងនោះ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ និងព្រឹត្តិការណ៍អមសំខាន់ៗ រួមមាន «ភូមិហ្វ្រង់កូហ្វូនី» និង «ហ្វ្រង់កូតិច»៕

To Top