ឆ្នាំ២០២៦ ការជ្រើសរើសប្រជាពលរដ្ឋខ្មែរ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ចំនួន ១០ ០០០នាក់
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ បានចេញអនុក្រឹត្យស្តីពី ការជ្រើសរើសប្រជាពលរដ្ឋខ្មែរ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ចំនួន១០ ០០០នាក់ សម្រាប់ឆ្នាំ២០២៦ ។
តាមរយៈអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា «ត្រូវបានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរដែលមានអាយុពី១៨ ដល់ ២៥ ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល២៤ ខែ ស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ចំនួន១០ ០០០នាក់ សម្រាប់ឆ្នាំ២០២៦។


