ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រៀបចំកិច្ចប្រជុំ ក្រុមប្រឹ ក្សាភិបាល នៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាណត្តិទី១០ លើ ក ទី២
ភ្នំពេញ៖ ក្រុមប្រឹ ក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹ ក្សាភិបាល អាណត្តិទី១០ លើ ក ទី២ ដើម្បីត្រួតពិនិត្យ ពិភាក្សា និងអនុម័ត លើ៖ សេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៧, សេចក្តីព្រាង គោលការណ៍ ឥណទានរថយន្តអគ្គីសនី, សេចក្តីព្រាងគោលការណ៍ ឥណទានគាំទ្រគម្រោង លើកកម្ពស់ជីវភាព ប្រជាជនភៀសសឹក នៅភូមិតាកឹង បៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ របស់ ធ.អ.ជ.ក., គោលការណ៍សំខាន់ៗ និងរបៀបវារៈផ្សេងៗ។

ឆ្លៀតក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាល នៃ ធ.អ.ជ.ក. បានកោតសរសើរ ចំពោះសមិទ្ធផល និង វឌ្ឍនភាពការងារ ដែលសម្រេចបាន និងបានផ្តល់អនុសាសន៍ឱ្យបន្តខិតខំ ប្រឹងប្រែង បំពេញ ការងារ តាមផែនការដើម្បី សម្រេចបាន សមិទ្ធផល កាន់ តែប្រសើរបន្ថែមទៀត។

កិច្ច ប្រជុំនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក រស់ សីលវ៉ា រដ្ឋលេខា ធិការនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ធ.អ.ជ.ក. នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៕

