ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជួបសំណេះសំណាងសិស្សនិទ្ទេស A ជាង២ពាន់នាក់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាងជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយង្វារ ។
ក្នុងនោះសម្តេចធិបតី មានប្រសាសន៍សំខាន់ៗដូចខាងក្រោម៖
-សម្តេចធិបតី៖ រាជរដ្ឋាភិបាល ពិតជាមានមោទនភាព ចំពោះការងារអភិវឌ្ឍន៍មូលធនមនុស្សទាំងបរិមាណ និងគុណភាព
-សម្តេចធិបតី៖ វិស័យសង្គមកិច្ច (សុខាភិបាលនិងអប់រំ) ជាវិស័យទទួលថវិកាធំ លើសវិស័យការពារជាតិទៀត ខណៈ៤ឆ្នាំនេះ ចំណាយក៏កើនឡើងខ្លាំង ដោយគ្មានកាត់បន្ថយទេ
-សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ធនធានមនុស្ស គឺជាអាទិភាពទី១ របស់ប្រទេសជាតិ
-សម្ដេចធិបតី៖ អភិក្រមរបស់រាជរដ្ឋាភិបាល ចាត់ទុកការពង្រឹងនៅមូលដ្ឋាន គឺជាគោលដៅធំ
-សម្ដេចធិបតី កោតសរសើរចំពោះការអនុវត្ត និងធ្វើនវានុវត្តន៍ក្នុងវិស័យអប់រំ
-សម្ដេចធិបតី៖ ការចូលរួមរបស់សហគមន៍ លោកគ្រូ អ្នកគ្រូ និងឪពុកម្ដាយ ជាកត្តាសំខាន់ជំរុញការអប់រំដល់សិស្ស
-សម្តេចធិបតី៖ គោលគំនិតធំរបស់ខ្ញុំ មិនត្រូវបង្កើតស្តង់ដារពីរ ក្នុងសាលារដ្ឋនោះទេ
-សម្តេចធិបតី៖ មានគេស្នើសុំបង្កើតសាលាគំរូ ដាក់ឈ្មោះសម្តេចធិបតី ប៉ុន្តែសម្តេចបដិសេធ
-សម្ដេចធិបតី៖ អាណត្តិទី៧នេះ វិធានគន្លឹះទី២ ក្នុងចំណោមគន្លឹះ៥ គឺការពង្រឹងការកែទម្រង់វិស័យអប់រំ
-សម្តេចធិបតី៖ គ្រូបង្រៀនទាំងកិច្ចសន្យា កិច្ចព្រមព្រៀង និងក្របខណ្ឌទទួលបានអត្ថប្រយោជន៍ដួចគ្នា
-សម្តេចធិបតី ជំរុញឱ្យពង្រឹងគុណភាពសិស្ស ចាប់ពីថ្នាក់បឋម
-សម្ដេចធិបតី៖ ក្រសួងអប់រំ ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពង្រីកម៉ោងសិក្សារហូតដល់៦ម៉ោង
-សម្តេចធិបតី៖ បន្តិចទៀត ខ្មែរយើងមានការរៀបចំតម្លើង Tablat របស់ខ្មែរ
-សម្តេចធិបតី៖ អ្វីដែលគួរឱ្យខ្លាច អាគារសិក្សាកាន់តែទំនើប សិស្សកាន់តែខ្សោយ, សិស្សខ្វះក្រមសិលធម៌ និងពោលពេញដោយសំរាម នេះគឺជាបញ្ហា
-សម្ដេចធិបតី ជំរុញឱ្យធ្វើទំនើបកម្មគ្រូបង្រៀន និងបង្កើនវិធីសាស្រ្តបង្រៀនឱ្យបានច្រើន
-សម្តេចធិបតី៖ គន្លឹះនៃភាពជោគជ័យនៅក្នុងការអប់រំ មិនមែនថ្ងៃប្រឡងមួយថ្ងៃទេ ត្រូវធ្វើគ្រប់ពេលទាំងអស់ តាំងពីមតេយ្យរហូតដល់លើ
-សម្ដេចធិបតី៖ ភាពជោគជ័យរបស់សិស្សគ្រប់គ្នា មិនមែនត្រឹមតែជាការប្រឡងមួយថ្ងៃនោះទេ
-សម្តេចធិបតី៖ រាជរដ្ឋាភិបាល ខិតខំកសាងសង់សាលារៀននៅមូលដ្ឋាន បណ្ដារាជធានី-ខេត្ត ទូទាំងប្រទេស
-សម្តេចធិបតី ផ្តាំដល់សិស្សានុសិស្ស ថារៀនអ្វីក៏ដោយ ឱ្យតែច្បាស់មួយ កុំយកចេះច្រើនតែចេះអត់ប្រាកដ
-សម្តេចធិបតី ផ្តាំផ្ញើថា សិស្សានុសិស្សកុំចេះតែបាក់ទឹកចិត្ត ត្រូវចេះច្បាមឱកាស
-សម្ដេចធិបតី៖ សិស្សសាលាកុំគិតខ្លីរហូតបញ្ចប់ជីវិតខ្លួនឯង គ្រាន់តែឪពុកម្តាយមិនទិញរបស់អ្វីឱ្យ
-សម្ដេចធិបតី ផ្តាំផ្ញើថា សិស្សានុសិស្ស កុំចំណាយអត់ប្រយោជន៍ លើសំភារនិយម៕
