ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ថវិកា ពីវិស័យអប់រំ និងសុខាភិបាល ទៅឱ្យវិស័យការពារជាតិឡើយ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល គ្មានការកាត់ថវិកាពីវិស័យអប់រំ និងសុខាភិបាល ទៅឱ្យវិស័យការពារជាតិឡើយ។

ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ជាក់ថា វិស័យសង្គមកិច្ច គឺជាវិស័យអាទិភាពធំ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ចាប់ទាំងពីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលក្រោម នយោបាយ ឈ្នះ ឈ្នះ ក្នុងឆ្នាំ១៩៩៨ ដែលជាវិស័យទទួល នូវការចំណាយថវិកាធំរបស់ជាតិ សូម្បីតែវិស័យការពារជាតិ ក៏ចំណាយមិនដល់វិស័យសង្គមកិច្ចនេះដែរ។

សម្ដេចធិបតី បន្ដថា ជាប់សង្គ្រាមហើយឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៨ កម្ពុជាចប់មែនទែន។ មិនមានការចាំបាច់ក្នុងការចំណាយទៅលើសង្គ្រាម មិនមានការចាំបាច់ក្នុងការដាក់គ្រាប់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែត្រូវបង្វិលថវិកានោះទៅលើអ្វី? គឺទៅលើអប់រំ និងសុខាភិបាល ដែលហៅថាសង្គមកិច្ច។ ហើយក្នុងរយៈពេល ៤ ឆ្នាំនេះ ការចំណាយថវិកាទៅលើវិស័យសង្គមកិច្ចមានការកើនឡើងខ្លាំង។
 
សម្ដេចធិបតី បន្ថែមថា ហើយសូម្បីតែនៅក្នុងឆ្នាំ២០២៦-២០២៧ ដែលយើងចប់សង្គ្រាមហើយ ឆ្នាំ២០២៧ ទៅមុខដែលយើងប្រឈម គឺគ្មានការកាត់បន្ថយការចំណាយនេះទេ។ សម្ដេច ថា «ខ្ញុំសូមបញ្ជាក់ម្ដងទៀត ព្រោះធ្លាប់មានការយល់ច្រឡំថារាជរដ្ឋាភិបាលកាត់លុយពីវិស័យអប់រំ និងសុខាភិបាលយកទៅឱ្យវិស័យការពារជាតិ។ អត់ទេ! ផ្ទុយទៅវិញ ការចរចាថវិកាយើងបានចប់ថ្មីៗនេះ យើងឃើញថវិកាឡើង។ វិស័យការពារជាតិ ក៏មានកើនពិតមែន តាមតម្រូវការចាំបាច់ ប៉ុន្តែមិនបានថយនូវវិស័យអប់រំ និងសុខាភិបាលនោះទេ។ ទាំងថវិកាទៅក្រសួង ព្រោះថវិកាវិស័យសង្គមកិច្ចមិនមែនមានតែថវិកាទៅក្រសួងសុខាភិបាល និងអប់រំនោះទេ»។
 
សម្ដេចធិបតី បន្ដទៀតថា ការអប់រំមានការបណ្ដុះបណ្ដាលទាំងក្រសួងការងារក៏ធ្វើ និងបណ្ដាលក្រសួងនានាទៀតក៏ធ្វើ។ ប៉ុន្តែវិស័យសង្គមកិច្ច សុខាភិបាល ទាំងទៅតាមក្រសួងសង្គមកិច្ច ព្រោះរាជរដ្ឋាភិបាល ត្រូវជួយទៅដល់ប្រជាពលរដ្ឋ ជាពិសេសក្នុងដំណាក់កាលដែលមានការលំបាក ជនភៀសខ្លួន អាទិភា បូកជាមួយប្រជាជនក្រីក្រ។ ថវិកាដែលត្រូវទម្លាក់ក្នុងការបណ្ដុះបណ្ដាលជំនាញផ្សេងៗសម្រាប់ឱ្យកូនចៅប្រជាពលរដ្ឋ ក្រសួងអប់រំក៏មានផ្ដល់អាហារូបករណ៍ជាច្រើន។ អាហារូបករណ៍នេះក៏មកផ្នែកចេញពីថវិកាជាតិដែលយើងត្រូវបញ្ចេញ៕

To Top