ព័ត៌មានជាតិ

‎រថភ្លើងល្បឿនលឿន បុកពីក្រោយរថភ្លើងមួយទៀតដែលកំពុងឈប់ បណ្តាលឲ្យមនុស្ស៣០នាក់ស្លាប់ និង ៨០នាក់របួស នៅអេស្ប៉ាញ ‎

‎បរទេស៖ អាជ្ញាធរបានឱ្យដឹងថា នៅថ្ងៃពុធនេះ ក្នុងតំបន់ភាគកណ្តាលនៃប្រទេសអេស្ប៉ាញ រថភ្លើងល្បឿនលឿនមួយបានបុកពីក្រោយរថភ្លើងមួយទៀតដែលកំពុងឈប់ ដែលបណ្តាលឱ្យទូរថភ្លើងចំនួន ២ ធ្លាក់ចេញពីផ្លូវដែក និងមនុស្សយ៉ាងហោចណាស់ ៣០ នាក់បានស្លាប់។ ‎ ‎យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា លោក Emiliano García-Page ប្រធានតំបន់ Castilla La Mancha បានថ្លែងថា មនុស្សយ៉ាងហោចណាស់ ៣០ នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ ហើយលោកបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ លោកបានបន្ថែមថា មនុស្សយ៉ាងហោចណាស់ ៨០ នាក់បានរងរបួស។ ‎…

‎បរទេស៖ អាជ្ញាធរបានឱ្យដឹងថា នៅថ្ងៃពុធនេះ ក្នុងតំបន់ភាគកណ្តាលនៃប្រទេសអេស្ប៉ាញ រថភ្លើងល្បឿនលឿនមួយបានបុកពីក្រោយរថភ្លើងមួយទៀតដែលកំពុងឈប់ ដែលបណ្តាលឱ្យទូរថភ្លើងចំនួន ២ ធ្លាក់ចេញពីផ្លូវដែក និងមនុស្សយ៉ាងហោចណាស់ ៣០ នាក់បានស្លាប់។
‎
‎យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា លោក Emiliano García-Page ប្រធានតំបន់ Castilla La Mancha បានថ្លែងថា មនុស្សយ៉ាងហោចណាស់ ៣០ នាក់បានស្លាប់នៅក្នុងហេតុការណ៍នេះ ហើយលោកបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ លោកបានបន្ថែមថា មនុស្សយ៉ាងហោចណាស់ ៨០ នាក់បានរងរបួស។
‎
‎នេះគឺជាគ្រោះថ្នាក់រថភ្លើងធំលើកទី ២ ហើយនៅក្នុងប្រទេសអេស្ប៉ាញសម្រាប់ឆ្នាំនេះ។
‎
‎ក្រុមហ៊ុន ADIF ដែលជាប្រតិបត្តិករប្រព័ន្ធផ្លូវដែករបស់អេស្ប៉ាញ បានឱ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងនៅព្រឹកថ្ងៃពុធ ក្នុងខេត្ត Toledo។ យោងតាមអ្នកស្រី Esther Padilla អ្នកនាំពាក្យតំបន់ Castilla La Mancha បានឱ្យដឹងថា គ្រោះថ្នាក់នេះពាក់ព័ន្ធនឹងរថភ្លើងល្បឿនលឿនចំនួន ២ គ្រឿង ដែលដឹកអ្នកដំណើររាប់រយនាក់ និងកំពុងធ្វើដំណើរក្នុងទិសដៅតែមួយ គឺពីទីក្រុងម៉ាឌ្រីដ (រដ្ឋធានី) ទៅកាន់ទីក្រុង Seville នៅភាគនិរតីនៃប្រទេសអេស្ប៉ាញ។
‎
‎រថភ្លើងមួយគ្រឿងបានបុកចំផ្នែកខាងក្រោយនៃរថភ្លើងមួយទៀតដែលកំពុងឈប់ ដែលធ្វើឱ្យទូរថភ្លើងចំនួន ២ គ្រឿងរបស់រថភ្លើងនោះធ្លាក់ចេញពីផ្លូវដែក។
‎
‎ប្រែសម្រួល: ណៃ តុលា

To Top