ផលិតផលក្លែងម៉ាក និងសម្ភារពាក់ព័ន្ធ ៧៥០តោន ត្រូវបានដុតបំផ្លាញចោល
កណ្ដាល ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ នៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធ ដែលត្រូវដុតបំផ្លាញនាពេលនេះសរុបប្រមាណ ៧៥០តោន រួមមាន ៖

- ប្រេងម៉ាស៊ីនម៉ាក Total ប្រមាណ ២តោន និងម៉ាក Nova 2T ប្រមាណ ១.៥តោន
- អំបោះដេររបួសម៉ាក ETHILON ប្រមាណ ០.៤៨តោន
- បារីក្លែងម៉ាក និងសំបកវេចខ្ចប់ប្រមាណ ៧២៥តោន
- គ្រឿងអេឡិចត្រូនិចម៉ាក Apple ប្រមាណ ០.៦៥តោន
- សម្លៀកបំពាក់ម៉ាក Boss ប្រមាណ ០.៦៥តោន
- បន្ទះបិតបញ្ចុះកម្ដៅម៉ាក Cool-Kid ប្រមាណ ១.៦តោន
- ថ្នាំដុសធ្មេញម៉ាក Sogate និង Crogate ប្រមាណ ១៦តោន៕


