ព័ត៌មានជាតិ

វិធីសាស្រ្តយកជ័យជម្នះ ដែលបង្កប់ក្នុងរឿងរ៉ាវ នៃមហាដំណើរ៖ ភាពស្មោះត្រង់

មហាដំណើររបស់កងទ័ពក្រហម ដែលជាកងទ័ពប្រជាជន ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ពីខែតុលាឆ្នាំ ១៩៣៤ ដល់ខែតុលាឆ្នាំ ១៩៣៦ ជាដំណើរដ៏វែងឆ្ងាយនិងអស្ចារ្យ ដើម្បីសម្រេចឧត្តមគិតនិងជំនឿ។វាមានសារសំខាន់យ៉ាងខ្លាំង ក្នុងប្រវត្តិសាស្ត្ររបស់បក្ស រដ្ឋនិងកងទ័ពចិន និងបានជះឥទ្ធិពល ដ៏វែងឆ្ងាយចំពោះដំណើរការ ស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញ។

មាគ៌ាជោគជ័យ នៃមហាដំណើររបស់កងទ័ពក្រហម គឺសម្រេចក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់បក្ស។ តាមផ្លូវនៃមហាដំណើរ មានរឿងរ៉ាវដ៏ល្បីល្បាញមួយដែលមានឈ្មោះថា សំណួរនៅវាលស្មៅ ពោលគឺ ពេលដើរឆ្លងកាត់វាលស្មៅ ទាហានចុងភៅម្នាក់បានសួរថា តើដើរឆ្ពោះទៅទិសខាងត្បូង ឬទិសខាងជើង។ ធាតុពិតនៃសំណួរនេះ គឺសួរអំពីអនាគតនៃកងទ័ពក្រហម និងគោលដៅនៃការធ្វើបដិវត្តន៍របស់ចិន។
ទិសដៅសម្រេចនូវមាគ៌ា ហើយមាគ៌ាសម្រេចនូវជោគវាសនា។ ក្រឡេកមើលពីប្រវត្តិសាស្រ្ត ជាងមួយរយឆ្នាំ របស់បក្សកុម្មុយនីស្តចិន គេអាចមើលឃើញហេតុផលដ៏ជ្រាលជ្រៅមួយ ពោលគឺ ការកសាងបក្សតាមផ្លូវនយោបាយ ជាការធានាដ៏សំខាន់សម្រាប់ឱ្យបក្សកុម្មុយនីស្តចិន វិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងសម្រេចបាននូវជ័យជម្នះម្តងហើយម្តងទៀត។

កាលពីខែតុលាឆ្នាំ ២០១៤ កិច្ចប្រជុំការងារនយោបាយនៃកងទ័ពចិនបានបើកធ្វើនៅស្រុក Gutian​ ខេត្ត  Fujian។ អគ្គលេខាធិការបក្សលោក Xi Jinping បានរៀបរាប់ពីរឿងរ៉ាវនៃកងពលលេខ ៣៤ នៃកងទ័ពក្រហមថា ​​”​ទាហានចំនួនជាង ៦ ពាន់នាក់សុទ្ធតែជាអ្នកខេត្ត Fujian ពួកគេសឹងតែបានពលីជីវិតគ្រប់គ្នាក្នុងការប្រយុទ្ធនៅទន្លេ Xiang “។

វីរជន Chen Shuxiang ដែលលោក Xi Jinping បានលើកឡើងជាច្រើនដង គឺជាមេបញ្ជាការនៃកងពលនេះ។ ទាហានទាំងអស់នៃកងពលលេខ ៣៤នៃកងទ័ពក្រហម បានប្រើឈាមស្រស់និងអាយុជីវិតរបស់ពួកគេធ្វើជាគំរូនៃភាពស្មោះត្រង់យ៉ាងដាច់ខាតចំពោះបក្ស។
កិច្ចប្រជុំ Gutian បានធ្វើការរៀបចំចាត់ចែងចំពោះការងារកសាងយោធាតាមនយោបាយក្នុងយុគសម័យថ្មី និងជំរុញការកែតម្រូវនិងការអប់រំខាងនយោបាយតាមរយៈការអនុវត្តស្មារតីនៃយុទ្ធនាការកែតម្រូវឥរិយាបថ។ 

រយៈពេល​១០ឆ្នាំក្រោយ កិច្ចប្រជុំស្តីពីការងារនយោបាយនៃគណៈកម្មាធិការយោធាមជ្ឈិមបានបើកធ្វើនៅក្រុង Yan’an ​ខេត្ត Shaanxi ក្នុងគោលបំណងបន្តធ្វើឱ្យស៊ីជម្រៅ នូវ​ការកែតម្រូវ និងការអប់រំខាងនយោបាយ សំដៅដឹកនាំកងទ័ពប្រជាជន ឱ្យបន្តដើរឆ្ពោះទៅមុខ ប្រកបដោយភាពរឹងមាំ។

ពីកិច្ចប្រជុំ Gutian ដល់កិច្ចប្រជុំ Yan’an ការដឹកនាំរបស់បក្សកុម្មុយនីស្តចិននៅក្នុងកងទ័ពរំដោះប្រជាជន ដែលមានភាពចុះខ្សោយមួយរយៈពេល ត្រូវបានពង្រឹងឡើងវិញ, ទំនោរនៃឥរិយាបថមិនល្អ និងអំពើពុករលួយ ដែលធ្លាប់ត្រូវបានចាត់ទុកថា មិនអាចបញ្ឈប់បាន ត្រូវបានទប់ស្កាត់, ហើយបរិយាកាសនយោបាយ ដែលមានភាពអាប់អួរក្នុងមួយរយៈពេល ត្រូវបានផ្លាស់ប្តូរទាំងស្រុង។ កងទ័ពរំដោះប្រជាជនចិន មានមុខមាត់ថ្មីតាមរយៈការលត់ដំតាមបែបបដិវត្តន៍៕

To Top