Feature

ប្រធានាធិបតីរវ៉ាន់ដា អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ

ភ្នំពេញ ៖ លោក ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកស្រី Jeannette Kagame បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តជាតិតេជោ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ។

ក្រៅពីការបំពេញទស្សនកិច្ចប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារAKP ៕

To Top