សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី»
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី» នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅលើទីធ្លាសួនច្បារវត្តបទុមវតី។

ភូមិហ្វ្រង់កូហ្វូនី បើកជូនសាធារណជនចូលទស្សនា ចាប់ពីម៉ោង ១០៖០០នាទីព្រឹក ដល់ម៉ោង ៩៖០០នាទីយប់ ដោយទទួលទាំងភ្ញៀវជាតិ និងអន្តរជាតិមកចូលរួមទស្សនកិច្ចពន្លាជាតិ ស្តង់ពិព័រណ៍ ស្ដង់ម្ហូបអាហារ ការចូលរួមក្នុងកម្មវិធីកិច្ចពិភាក្សា និងទស្សនាការសម្ដែងទស្សនីយភាពសិល្បៈប្រចាំថ្ងៃដោយសេរី។
ភូមិហ្វ្រង់កូហ្វូនី មានតំបន់សំខាន់ៗរួមមាន៖ តំបន់ពន្លាជាតិរបស់ប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ពន្លាជាតិកម្ពុជា និងពន្លាអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី, តំបន់ស្តង់ ពិព័រណ៍ទូទៅ, តំបន់សម្រាប់រៀបចំសន្និសីទ និងវេទិកាតុមូល (សម្រាប់២៥០នាក់), និងតំបន់ពិព័រណ៍ម្ហូបអាហារ, ទីកន្លែងលេខាធិការដ្ឋាន, ពេទ្យសង្គ្រោះ, ឃ្លាំងទុកសម្ភារៈ, បន្ទប់ផ្លាស់សម្លៀកបំពាក់សម្រាប់អ្នកសម្ដែងសិល្បៈ, បន្ទប់សម្រាប់ផ្តល់ខ្លឹមសារព័ត៌មាន និងបន្ទប់ Breakout Room សម្រាប់រៀបចំកិច្ចពិភាក្សាទ្រង់ទ្រាយតូច (៥០ ទៅ ៦០នាក់)៕
