ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារក្នុងស្រុកបានរត់មកដល់ផ្ទះបងប្អូន រួមជាមួយអត្ថប្រយោជន៍ ប.ស.ស. និងរៀនជំនាញឥតគិតថ្លៃ

ត្បូងឃ្មុំ៖ ដើម្បីពង្រីកបន្តការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តពាំនាំមកនូវឱកាសការងារចំនួន ៣ ២០៨កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានប្រជាពលរដ្ឋជិត ៧០០នាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” លោក​ យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់លើការផ្តល់ឱកាសការងារ ដែលមានក្រសួងការងារជាសេនាធិការផ្ទាល់។ ដូចបច្ចុប្បន្នជាក់ស្តែង មានឱកាសការងារក្នុងស្រុកជាង…

ត្បូងឃ្មុំ៖ ដើម្បីពង្រីកបន្តការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តពាំនាំមកនូវឱកាសការងារចំនួន ៣ ២០៨កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានប្រជាពលរដ្ឋជិត ៧០០នាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” លោក​ យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្តោតសំខាន់លើការផ្តល់ឱកាសការងារ ដែលមានក្រសួងការងារជាសេនាធិការផ្ទាល់។ ដូចបច្ចុប្បន្នជាក់ស្តែង មានឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស រួមមាននៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ ការងារទាំងនោះ “កំពុងរត់រកបងប្អូនដល់មូលដ្ឋានផ្ទាល់” ដែលអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ ដើម្បីទទួលបានប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក។

លោកបានគូសបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ការងារក្នុងស្រុកក៏បានផ្តល់ជូននូវអត្ថប្រយោជន៍ពី ប.ស.ស. មានដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន ព្រមទាំងការរស់នៅជួបជុំគ្រួសារ។ ផ្ទុយទៅវិញ ការងារចំណាកស្រុកខុសច្បាប់ ប្រឈមនឹងហានិភ័យអសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងព្រាត់ចាកឆ្ងាយពីគ្រួសារ។ បន្ថែមពីនេះ បងប្អូនក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើន តាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសប្រចាំខេត្តត្បូងឃ្មុំ។ បន្ទាប់ពីរៀនចប់ បងប្អូនពិតជាអាចរកការងារធ្វើកាន់តែប្រសើរ ឬបើកមុខរបរដោយខ្លួនឯងផងដែរ។

ទន្ទឹមនឹងនេះ អតីតពលករមកពីប្រទេសថៃដែលមានជំនាញជាប់ខ្លួន ក្រសួងការងារក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់អំពីជំនាញជាផ្លូវការ ជាពិសេសជួយឱ្យទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ។ លោករដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យបងប្អូនជួយផ្សព្វផ្សាយបន្តអំពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់សាច់ញាតិ និងមិត្តភក្តិ ហើយបើមានបំណងចង់សួរព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរសព្ទ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។

សូមបញ្ជាក់ថា ឱកាសការងារជាង ៣ ០០០កន្លែងនេះ ត្រូវបានផ្តល់ដោយធនាគារ វឌ្ឍន: អាស៊ី ចំកាត់ ABA (ខេត្តត្បូងឃ្មុំ), ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស មានក្រុមហ៊ុន មង្គល អេចអ (MONGKOL HR)៕

To Top