ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យនិងវាយតម្លៃ អាគារសិក្សាអំណោយសម្តេចតេជោ ក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ដើម្បីជួសជុលឡើងវិញ

កំពង់ចាម ៖ ដោយអនុវត្តតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអ្នកឧកញ៉ា ម៉ម វណ្ណឌី បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យនឹងវាយតម្លៃអាគារសិក្សាចាស់ៗ ដើម្បីជួសជុលកែរលម្អឡើងវិញ នៅតាមវិទ្យាល័យ និងសាលាបឋមសិក្សាក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ។ ក្នុងការចុះពិនិត្យ និងវាយតម្លៃនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ដោយមានគោលការណ៍ណែនាំពីសម្ដេចតេជោ ហ៊ុន…

កំពង់ចាម ៖ ដោយអនុវត្តតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអ្នកឧកញ៉ា ម៉ម វណ្ណឌី បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យនឹងវាយតម្លៃអាគារសិក្សាចាស់ៗ ដើម្បីជួសជុលកែរលម្អឡើងវិញ នៅតាមវិទ្យាល័យ និងសាលាបឋមសិក្សាក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ។

ក្នុងការចុះពិនិត្យ និងវាយតម្លៃនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ដោយមានគោលការណ៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឲ្យចុះសិក្សា និងវាតម្លៃនូវអាគារសិក្សាទ្រុឌទ្រោម ដែលជាអំណោយរបស់សម្ដេចតេជោ ដែលបានសាងសង់ជាង ២០ ឆ្នាំមុន ដើម្បីពិនិត្យលទ្ធភាព ធ្វើការស្ថាបនាជួសជុលឡើងវិញនូវ អាគារសិក្សាដែលមានសភាពចាស់ទ្រុឌទ្រោមនោះ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រុមការងារបានចុះពិនិត្យអគារសិក្សានៅក្នុងស្រុកចំការលើ មាន២ខ្នង ក្នុងនោះ នៅវិទ្យាល័យហ៊ុនសែនចំការលើ ១ខ្នង និងសាលាបឋមសិក្សា ប៊ុន រានី ហ៊ុន សែន ថ្នល់បែក ១ខ្នង ។ ចំពោះស្រុកស្ទឹងត្រង់ មានសាលាចំនួន ៤ ក្នុងនោះសាលាបឋមសិក្សាសូភាស , វិទ្យាល័យមិត្តភាពកម្ពុជា ចិន ព្រះអណ្ដូង , សាលាបឋមសិក្សាពាមកោះស្នា និង វិទ្យាល័យពាមកោះស្នា ដែលសាលាទាំងបួននេះកំពុងស្ថិតក្នុងការពិនិត្យ និងវាយតម្លៃ ដើម្បីជួសជុលឡើងវិញ ។

លោកអភិបាលខេត្តបានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្រោយការចុះពីនិត្យជាបឋមនេះ ចំពោះវិទ្យាល័យពាមកោះស្នា ក្នុងស្រុកស្ទឹងត្រង់ អគារសិក្សានៅថ្មី អាចជួសជុលត្រឹមតែបង្អួចប៉ុណ្ណោះ ដាក់ចូលជាអទិភាពទី១ ដែលកិច្ចការនេះ រដ្ឋបាលខេត្ត និងធ្វើការជួសជុលឡើងវិញ។

ដោយឡែកចំពោះសាលាបឋមសិក្សាពាមកោះស្នា ត្រូវជួសជុលដំបូល ចំណែកឯ សាលានៅព្រះអណ្តូង អគារនៅប្រើប្រាស់បាន ដែលសាលាទាំ២នេះ ត្រូវបញ្ចូលទៅអទិភាពទី២ ដើម្បីធ្វើការជួសជុលនាពេលខាងមុខ ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top