ព័ត៌មានជាតិ

ទូតព្រីតថេន ៖ កម្ពុជាទទួលជោគជ័យរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ភ្នំពេញ ៖ លោក Dominic Williams ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជាបានលើកឡើងថា កម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងបណ្តាញទំនាក់ទំនងហ្វេសប៊ុកនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក Dominic Williams បញ្ជាក់ថា លោកបានឃើញមានបរិយាកាសដ៏ល្អប្រសើរមួយនៅជុំវិញរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនលោកបានបង្ហាញអារម្មណ៍ថា ពិតជារីករាយដែលបានចូលរួមក្នុងសកម្មភាពមួយចំនួន ហើយក៏រីករាយនឹងការដើរលេងកម្សាន្តជុំវិញទីក្រុងផងដែរ ដោយបានឃើញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ បានជួបមនុស្សល្អៗ និងថែមទាំងបានឃើញឥន្ទធនូទៀតផង។ លោកក៏បានថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឱ្យកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ ជាពិសេសគឺក្រុមអ្នកស្ម័គ្រចិត្ត និងមន្ត្រីទទួលបន្ទុកពិធីការ ដែលបានបំពេញការងារយ៉ាងល្អប្រសើរ៕

ភ្នំពេញ ៖ លោក Dominic Williams ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជាបានលើកឡើងថា កម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងបណ្តាញទំនាក់ទំនងហ្វេសប៊ុកនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក Dominic Williams បញ្ជាក់ថា លោកបានឃើញមានបរិយាកាសដ៏ល្អប្រសើរមួយនៅជុំវិញរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនលោកបានបង្ហាញអារម្មណ៍ថា ពិតជារីករាយដែលបានចូលរួមក្នុងសកម្មភាពមួយចំនួន ហើយក៏រីករាយនឹងការដើរលេងកម្សាន្តជុំវិញទីក្រុងផងដែរ ដោយបានឃើញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ បានជួបមនុស្សល្អៗ និងថែមទាំងបានឃើញឥន្ទធនូទៀតផង។

លោកក៏បានថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឱ្យកិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ ជាពិសេសគឺក្រុមអ្នកស្ម័គ្រចិត្ត និងមន្ត្រីទទួលបន្ទុកពិធីការ ដែលបានបំពេញការងារយ៉ាងល្អប្រសើរ៕

To Top