ព័ត៌មានជាតិ

កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីមានការប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ១២៩២ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ក្នុងភូមិសាស្រ្តស្រុកសំរោងទង

ដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២២:១៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថាមានករណីហិង្សាក្នុងគ្រួសារ ស្ថិតនៅភូមិដក់ពរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធករណីខាងលើ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយ លោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានចុះទៅដល់ចំណុចកន្លែងកើតហេតុផ្ទះរបស់ជនរងគ្រោះឈ្មោះ ង៉ោ…

ដោយអនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២២:១៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថាមានករណីហិង្សាក្នុងគ្រួសារ ស្ថិតនៅភូមិដក់ពរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធករណីខាងលើ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយ លោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានចុះទៅដល់ចំណុចកន្លែងកើតហេតុផ្ទះរបស់ជនរងគ្រោះឈ្មោះ ង៉ោ ង៉ែត ភេទប្រុស អាយុ៣៥ឆ្នាំ (ត្រូវជាប្អូនថ្លៃ) និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ មានឈ្មោះ ស៊ុន ឈន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ត្រូវជាបងថ្លៃ) ជាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ដែលប្រព្រឹត្តកាលពីវេលាម៉ោង២១:១០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅភូមិដក់ពរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មុនឈានដល់ប្រើអំពើហិង្សាខាងលើ ជនសង្ស័យបានធ្វើសកម្មភាព ផឹកស្រាស្រវឹង រករឿង អុកឡុក ស្រែកឡូឡា យករណាអាឈើដេញវាយ និងយកកាំបិតតាំងតោយកគំរាមកំហែងកាប់ទៅលើប្អូនថ្លៃ​របស់ខ្លួន។

ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖ រណាអាឈើចំនួន ០១ និងកាំបិតតាំងតោចំនួន ០១ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីជាធរមាន ៕

To Top