ភ្នំពេញ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះ នារសៀលថ្ងៃទីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញញចូលរួមក្នុងពិធី បើ កជាផ្លូវការកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥(35th ASEAN Summit Plenary) ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអ៊ីមផេក ស្ថិតក្នុងខេត្តនុនថាក់បូរី ព្រះរាជាណាចក្រថៃ។ នេះបេីយោងតាម AKP ។
នៅក្នុងពិធីបើក ជាផ្លូវការ នៃកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥ នេះមានការយាង និងអញ្ជើញចូលរួមពី ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន រួមមានព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងអគ្គលេខាធិការអាស៊ាន ដែលត្រូវបានទទួល ការស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីសណាក់ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ ។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួន ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលទាំងអស់ បានកត់សម្គាល់ដោយការពេញចិត្តចំពោះការងារដែលបានបំពេញក្នុង ការអនុវត្ត សេចក្តីប្រកាស ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជាដៃគូសម្រាប់ចីរភាព។ ជាមួយគ្នានេះមេដឹកនាំ អាស៊ានបានកត់សម្គាល់សារជាថ្មី អំពីគោលបំណង ក្នុងការឆ្ពោះទៅសម្រេចបាន អាស៊ាន ប្រ កបដោយចីរភាព តាមរយ:ការបង្កើនសន្តិសុខប្រកបដោយចីរភាព ការលើកកម្ពស់ ការតភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់ពិភពលោក និងបន្តឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និងនាំមកនូវ ស្ថិរ ភាពនិងវិបុលភាពក្នុងតំបន់។ កិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំងអស់ បានលើក ទឹកចិត្តឱ្យមានការប្រើប្រាស់យ៉ាងពេញលេញនូវបច្ចេកវិទ្យាទំនើប ដែលជាលទ្ធផល នៃ បដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយការផ្លាស់ប្តូរដែលកើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។
មេដឹកនាំអាស៊ានបានសម្ដែងនូវ សេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញនូវ វឌ្ឍនភាពប្រកបដោ យចីរភាព ក្នុងការអនុវត្តផែនការលម្អិត នៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ និងបានលើកទឹកចិត្តដល់អង្គភាពនៃវិស័យពាក់ព័ន្ធនានា ឱ្យបន្ត កិច្ចការរបស់ខ្លួន ក្នុងការ ដោះស្រាយបន្ទាត់សកម្មភាពដែលនៅសេសសល់ ខណ:ពេលរក្សា សន្ទុះក្នុងការចាត់វិធានការបន្ថែមទៀត ចំពោះបន្ទាត់សកម្មភាពដែលបានអនុវត្តន៍រួចហើយ។
មេដឹកនាំអាស៊ានក៏បានទន្ទឹងរង់ចាំ នូវការត្រួតពិនិត្យឡើងវិញពាក់កណ្តាល អាណត្តិនៃផែន ការលម្អិតខាងលើ ដែល គ្រោងនឹងចាប់ផ្តើម នៅឆ្នាំ២០២០។
មេដឹកនាំអាស៊ានក៏បានបញ្ជាក់ ជាថ្មីនូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍(TAC) ជាក្រមប្រតិបត្តិដ៏សំខាន់មួយ ក្នុងការគ្រប់គ្រង ទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះ ដើម្បី រក្សាសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ពិសេសទៅទៀតនោះ មេដឹកនាំអាស៊ាន បានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់បន្ថែមទៀត នូវ គោ លការណ៍នានាដូចមានចែងក្នុង TAC ឱ្យកាន់តែទូលំ ទូលាយនៅក្នុងតំបន់ និងបានសង្កត់ធ្ងន់ អំពីសារ:សំខាន់ នៃរដ្ឋជាភាគីទាំងអស់ (High Contrac ting Parties) ក្នុងការបំពេញកាតព្វកិច្ច របស់ខ្លួនក្រោមសន្ធិសញ្ញានេះ។ លើសពីនេះ ទៀតមេដឹកនាំ អាស៊ាន ក៏បានស្វាគមន៍ចំពោះការចូលជា សមាជិក TAC របស់ប្រទេសប៉េរ៉ូ បារ៉ែន និងអាល្លឺម៉ង់នៅឆ្នាំ២០១៩នេះ ហើយទន្ទឹងរង់ចាំការចូល ជាផ្លូវការរបស់អាហ្រ្វិកខាងត្បូង។
មេដឹកនាំអាស៊ាន ក៏បានកត់សម្គាល់ ពីការបំពេញដោយ ជោគជ័យ នូវបេសកកម្មស្វែង រកការពិតរបស់សហគមន៍នយោបាយ-សន្តិសុខ អាស៊ាន នៅប្រទេស ទីម័រឡេស្តេ កាលពីថ្ងៃ ទី៤-៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយលើកទឹកចិត្តឱ្យសសរស្តម្ភ នៃ សហគមន៍សេដ្ឋកិច្ច និង សហគមន៍សង្គម-វប្បធម៌អាស៊ាន ជំរុញឱ្យមានបេសកកម្ម ស្វែង រកការពិតពីសហគមន៍របស់ ខ្លួនឱ្យបានឆាប់រហ័ស។
មេដឹកនាំអាសាន ក៏បាន អរគុណចំពោះ ឆន្ទ: នយោបាយ ដ៏រឹងមាំ របស់ទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន ហើយបាន បញ្ជាក់ពី ការប្តេជ្ញាចិត្តថ្មីក្នុង ការគាំទ្រការអភិវឌ្ឍទីម័រឡេស្តេ តាមរយ:ជំនួយកសាងសមត្ថភាព ទាំង ក្នុ ងក្របខ័ណ្ឌទ្វេភាគី និងតំបន់។
មេដឹកនាំអាស៊ាន ក៏បានទទួលស្គាល់ការជឿនលឿន ជាលំដាប់ និងប្រភេទនៃការ គំរាមកំហែងឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណែត ក្នុងការធានាឱ្យបាននូវ លំហអ៊ីនធើណែតមួយ ប្រកបដោយភាពបើកចំហ សុវត្ថិភាព ស្ថិរភាព អាចប្រើប្រាស់បាន និង ប្រកបដោយភាពធន់ រឹងមាំដើម្បីគាំទ្រដល់សេដ្ឋកិច្ច ឌីជីថលអាស៊ាន។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលពេញអង្គ អាស៊ា នថា អាស៊ាននៅមានសក្តានុពល ច្រើនក្នុងការលើកកម្ពស់កំណើន សេដ្ឋកិច្ចប្រកប ដោយភាពរឹងមាំ តាមរយ:ការជំរុញពាណិជ្ជកម្មផ្ទៃក្នុងសំដៅបង្កើនខ្សែសង្វាក់ផលិតកម្មតំបន់ និងលើកកម្ពស់ ផលិតភាពសេដ្ឋកិច្ច។
សម្ដេចតេជោបានបន្ថែមថា ដើម្បីគោលដៅនេះ អាស៊ាន ចាំបាច់ ត្រូវផ្តោតអាទិភាពទៅលើ ការបន្តដោះស្រាយបញ្ហារបាំងមិនមែនពន្ធ និងការបង្កើនកិច្ចប្រឹង ប្រែងសម្រួលពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវគោលដៅសំខាន់ពីរ គឺការកាត់បន្ថយ ចំណាយ ប្រតិបត្តិការពាណិជ្ជកម្ម ១០ ភាគរយ នៅឆ្នាំ២០២០ និងការបង្កើនពាណិជ្ជកម្ម អាស៊ានទ្វេដងនៅឆ្នាំ២០២៥៕