ភ្នំពេញ៖ នៅចំពោះមុខក្រុមអង្គការ សង្គមស៊ីវិលលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលបានបន្តដោះស្រាយនូវបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធជាមួយអង្គការសង្គមស៊ីវិល ។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយតំណាងអង្គការសង្គមស៊ីវិល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៊ុន ហុន មានប្រសាសន៍ថា “បន្ទាប់ពីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសមាគមបានសហការធ្វើវេទិកា សាធារណៈរួមគ្នា៣លើករួចមក ជាការងារបន្ទាប់ រាជរដ្ឋាភិបាលបានបន្តដោះស្រាយ នូវបញ្ហាប្រឈមនានាដែលពាក់ព័ន្ធជាមួយអង្គការសង្គមស៊ីវិល ក៏ដូចជាការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល” ៕