ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថា ទោះបីជាមេខ្លោងរដ្ឋប្រហារ សម រង្ស៊ី និងបក្ខពួកមិនមកដល់កម្ពុជាក៏ពិតមែន តែផែនការ និងសកម្មភាពនៃការប៉ុនប៉ងរដ្ឋប្រហាររបស់ក្រុមឧទ្ទាមទាំងនេះ នៅកំពុងបន្តអនុវត្ត ។
លោក គឹម សន្តិភាពបានលើកឡើង ក្នុងហ្វេសប៊ុកនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា “មេខ្លោងអ្នកបានកំពុងគេចចេញពី ការទទួលខុសត្រូវផ្លូវច្បាប់ហើយ ដោយទុកឲ្យ អ្នកប្រឈមនឹងទោសទណ្ឌជំនួស!
មិនទាន់ហួសពេល! សារភាពនៅតែជាជម្រើសរបស់អ្នក ដើម្បីអ្នក និងសង្គម”។
លោក សម រង្ស៊ី កាលពីរាត្រីថ្ងៃទី៧ វិច្ឆិកា មិនត្រូវបានអនុញ្ញាតឲ្យជិះយន្តហោះពីប្រទេសបារាំង មកកាន់ទីក្រុងបាងកក ប្រទេសថៃ ឆ្លងចូលមកកម្ពុជា ព្រោះក្រុមហ៊ុនអាកាសចរណ៍ថៃមិនអនុញ្ញាត៕