ភ្នំពេញ៖លោក គឹម សន្តិភាពអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថាជនត្រូវចោទ កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការដដែល ដោយគ្រាន់តែ ចៅក្រមស៊ើបសួរសម្រេចកែប្រែកាតព្វកិច្ចនៃការដាក់ ក្រោមការត្រួតពិនិត្យតែប៉ុណ្ណោះ។
លោកថា ការសម្រេចកែប្រែកាតព្វកិច្ចនៃការ ដាក់ក្រោមការត្រួតពិនិត្យនេះ ដោយសារយោងលើការយល់ឃើញ អំពីបញ្ហាសុខភាព និងការអនុវត្តកាតព្វកិច្ច បានត្រឹមត្រូវរបស់ជនត្រូវចោទនាពេលកន្លងមក។
លោកបន្តថា នេះជាសិទ្ធិអំណាចរបស់ ចៅក្រមស៊ើបសួរ យោងតាមក្រម នីតិវិធីព្រហ្មទណ្ឌកម្ពុជា មាត្រា ២២៧ ២២៨ និង២២៩៕
![](https://dap-news.com/wp-content/uploads/2019/11/photo_2019-11-10_12-51-41.jpg)
![](https://dap-news.com/wp-content/uploads/2019/11/photo_2019-11-10_12-51-43.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)