ភ្នំពេញ ៖ភ្លាមៗ ក្រោយពីបើកសិទ្ធិសេរីភាព ឲ្យលោក កឹម សុខាដើរហើរបានដូចដើមពីសំណាក់តុលាការ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អេង ឆៃអ៊ាង អតីតមន្រ្តីបក្សប្រឆាំង បានលើកឡើងរបៀបឌឺដងថា កុំយល់ច្រឡំឲ្យសោះ មិនមែនជាការដោះលែងលោក កឹម សុខាទេ គ្រាន់តែឲ្យចេញក្រៅផ្ទះប៉ុណ្ណោះ។
លោក អេង ឆៃអ៊ាង លើកឡើងក្នុងហ្វេសប៊ុកថា “កុំយល់ច្រលំ ! មិនមែនដោះលែងទេ គ្រាន់តែបន្ធូរពីការឃុំខ្លួននៅក្នុងផ្ទះ ឲ្យចេញក្រៅផ្ទះបាន ដោយមិនឲ្យចេញទៅក្រៅប្រទេស និងមិនត្រូវធ្វើសកម្មភាពនយោបាយ “។
លោកថា នេះជាយុទ្ធវិធី បំភ័ន្តមតិសាធារណជាតិ និងអន្តរជាតិ តែទៅមិនរួចទេ៕