នយោបាយ

ទូតអាមេរិក៖ការលេីកលែង រឹតត្បឹតលោក កឹម សុខា ជាដំណើរការឈានទៅមុខ តែទទូចឲ្យលើកលែងការចោទប្រកាន់ ទាំងអស់

ភ្នំពេញ៖ហាក់សម្តែងការត្រេកអរ ស្ថានទូតអាមេរិកប្រចាំកម្ពុជា លើកឡើងថា ការលេីកលែងការរឹតត្បឹតលោក កឹម សុខា ជាដំណើរការឈានទៅមុខ តែទទូចឲ្យមានការលើកលែងការចោទប្រកាន់ទាំងអស់។

ទូតតាមហ្វេសប៊ុកនាថ្ងៃ១០ វិច្ឆិកា នេះ បង្ហាញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឃេីញការរាយការណ៍នានា នៅថ្ងៃនេះ អំពីការលេីកលែងការរឹតត្បឹតមួយចំនួន តាមប្រព័ន្ធយុត្តិធម៌ ចំពោះ មេដឹកនាំនយោបាយបក្សប្រឆាំងកម្ពុជា លោក កឹម សុខា ។

ទូតបន្តថា “យេីងកត់សម្គាល់នូវជំហានឆ្ពោះទៅមុខដ៏មានកម្រិតមួយនេះ ប៉ុន្តែទទូចយ៉ាងខ្លាំងក្លា ឲ្យអាជ្ញាធរស្តារឡេីងវិញទាំងស្រុង នូវសេរីភាព និងសិទ្ធិនយោបាយរបស់លោក ស្ថិតក្រោមរដ្ឋធម្មនុញ្ញកម្ពុជា និងទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោក ដែលអ្នក ជា ច្រេីន មេីលឃេីញថាមានចរិតនយោបាយ “ម។

សហរដ្ឋអាមេរិក ក៏បានអំពាវនាវឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌ ចំពោះអ្នកទាំងឡាយណា ដែល ត្រូវបានចាប់ឃុំខ្លួនដោយទំនេីងចិត្ត និងខុសច្បាប់ ដោយរួមទាំងអ្នកសារព័ត៌មាន សកម្មជនសង្គមស៊ីវិល និងអ្នកគាំទ្រ ព្រមទាំងសមាជិកនៃគណបក្សនយោបាយប្រឆាំងនានា ។

ប្រភពដដែលបញ្ជាក់ថា អភិបាលកិច្ច និងសេដ្ឋកិច្ចកម្ពុជា នឹងទទួលប្រយោជន៍ពីជំហានបន្ថែមទៀត ក្នុងការបេីកឡេីងវិ ញ នូវលំហ នយោបាយ និងពលរដ្ឋ ចំពោះប្រជាពលរដ្ឋកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ជំរុញនូវការសន្ទនា នយោបាយរួមគ្នាហេីយពិតប្រាកដ និងដំណេីរការ ផ្សះផ្សា ព្រមទាំងស្តារឡេីងវិញនូវប្រជាធិបតេយ្យ ពហុបក្ស ដ៏មានអត្ថន័យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដ៏ពិបាករករបស់ប្រទេស នេះ ៕

To Top