នយោបាយ

Breaking News: លោក កឹម សុខា ប្រាប់ថាអត់មានសិទ្ធិឆ្លើយ ជាមួយអ្នកកាសែតទេ

ភ្នំពេញ៖ អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានថ្លែងសារខ្លីជាលើកដំបូងទៅកាន់អ្នកកាសែត នៅល្ងាចថ្ងៃចន្ទនេះ លោក ពុំមានសិទ្ធិក្នុងការឆ្លើយតបទៅកាន់សំណួរផ្សេងៗទៅកាន់អ្នកកាសែត ដូចមុនទេ ក្រោយពីតុលាការកែសម្រួលលក្ខខណ្ឌខ្លះចំពោះរូបលោក ឱ្យមានសិទ្ធិសេរីភាព ប៉ុន្តែពុំមានសិទ្ធិធ្វើសកម្មភាពនយោបាយ។

លោក កឹម សុខា បានថ្លែងថា “ស្គាល់ទម្លាប់ខ្ញុំៗ ចូលចិត្តអ្នកសារព័ត៌មាន ខ្ញុំចូលចិត្តប្រជាពលរដ្ឋ។ ប៉ុន្តែជាអកុសល និងគួរឱ្យសោកស្តាយ ដោយសារគេហាមខ្ញុំ មិនឱ្យធ្វើនយោបាយ និងមិននិយាយពីរឿងនយោបាយ។”

អតីតអនុប្រធានរដ្ឋសភាទី១ លោក កឹម សុខា បានបន្ថែមថា “ហើយខ្ញុំមិនដឹងភាសាអ្វី ដែលខ្ញុំមិនដឹងថា ភាសានយោបាយទេ ខ្ញុំអត់ទាន់ទេណា។ ចំពោះអ្វី កាលណាអ្វីដែលយើងនិយាយ វាអាច…គេកំណត់ប៉ុណ្ណា ខ្ញុំ ក៏អត់ទាន់ច្បាស់។ ខ្ញុំសូមអធ្យាស្រ័យសូមអ្នកសារព័ត៌មានទាំងអស់ ដែលខ្ញុំមិនអាចឆ្លើយឆ្លងគ្នាបាន ដោយមាការហាមឃាត់”។

To Top
×