នយោបាយ

លោក កឹម សុខា បន្តជួបប្រទេស មហាអំណាច ជាហូរហែរ

ភ្នំពេញ៖ លោក កឹម សុខា ក្រោយពីបានជាប់ឃុំក្នុងពន្ធ នាគារត្រពាំងផ្លុង និងជាប់ក្នុងផ្ទះអស់ប្រមាណជា២ឆ្នាំ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំថ្ងៃអុំទូកទី១ តុលាការបាន សម្រេចបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យផ្លូវច្បាប់របស់លោកហើយ ដែលការបន្ធូបន្ថយនេះទទួលបានសាទរ យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋនៅទូទាំងប្រទេស។

មួយថ្ងៃបន្ទាប់ពីការប្រកាស បន្ធូបន្ថយពីសំណាក់តុលាការ គឺលោកបានជួបបណ្តាអង្គទូតពីប្រទេសមហាអំណាចជាច្រើនប្រទេស។

បណ្តាឯកអគ្គរដ្ឋដែលបានជួបរួមមាន៖ ទូតអាមេរិក លោក ផាទ្រី មួលភី , លោកស្រីEva Nguyen Binh , ឯកអគ្គរដ្ឋទូតបារាំង , ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតអូស្ត្រាលី ។

បើតាម លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា នៅម៉ោង ៩និង៣០ព្រឹក ថ្ងៃ១៣ វិច្ឆិកានេះ បន្តជួបឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុប និងម៉ោង ៤រសៀល ជួបជាមួយ ឯកអគ្គរាជទូតជប៉ុនកម្ពុជា នៅផ្ទះរបស់លោកលេខ៩៧ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ក្នុងជំនួបជាមួយអង្គទូត គឺបណ្តាទូតទាំងអស់បានសម្តេងការរីករាយជាមួយសេរីភាពលោក កឹម សុខា គ្រប់គ្នា។
ចំណែកលោក កឹម សុខាវិញ ក៏បានថ្លែងអំណរគុណចំពោះទូតមកសួរសុខទុក្ខដល់ផ្ទះផងដែរ។

ក្នុងចំណោមទូត លោក ផាទ្រី មួលភី ឯកអគ្គរដ្ឋទូតអាមេរិកបានគាំទ្រចំពោះលក្ខខណ្ឌបន្ធូរបន្ថយនីតិវិធីរបស់តុលាការមកលើលោក កឹម សុខា។

ក្នុងនោះលោកសប្បាយចិត្តចំពោះកម្ពុជា ដោយបានលើក ឡើងថា “ដូច្នេះជាថ្មីម្តងទៀតប្រទេសកម្ពុជាអាចដើរ លើមាគ៌ាទៅកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុគណបក្ស”។

តានរយៈសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសជាងមួយទំព័ររបស់ទូតអាមេរិកបានឲ្យដឹងថា ពិតជារីករាយដែល បានឃើញលោកកឹម សុខាម្តងទៀត ក្រោយបានជួបគ្នាកាលពីប៉ុន្មានឆ្នាំមុន។ លោកយល់ថាគាត់ជាមនុស្សដែល សន្តិភាព ចិត្តល្អ និង ជាអ្នកដឹកនាំដែលមានបទពិសោធន៍ខ្ពស់។

លោកទូតអាមេរិកមុនការដោះលែងលោកកឹម សុខា លោកបានជួបសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងដែរ។

ក្នុងជំនួបនាពេលនោះ លោកទូតអាមេរិកបានថ្លែងសារមិនចំឈ្មោះលើបុគ្គលណាទេ។ តែស្នើអាជ្ញាធរកម្ពុជាឲ្យដោះលែងអ្នកជាប់ឃុំ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃ១០ វិច្ឆិកា លើការបន្ធូបន្ថយលក្ខខណ្ឌច្បាប់នោះឲ្យដឹងថា ការបន្ធូរបន្ថយនេះ ដោយសារនា ពេលកន្លងមក ក្នុងពេលស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នជនត្រូវចោទបានគោរពត្រឹមត្រូវតាមកាតព្វកិច្ចនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ។

ការបន្ធូបន្ថយនេះធ្វើឡើងក្រោយពីការស្នើរបស់សហមេធាវីលោក កឹម សុខា។

សេចក្តីប្រកាសបន្តថា ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចមិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកម្ពុជា។ មិនត្រូវធ្វើសកម្មភាពនយោបាយ ។ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ។

ប៉ុន្តែទោះបីជាយ៉ាងណាលោក កឹម សុខា ក៏បានស្នើឲ្យតុលាការទំលាក់បទចោទប្រកាន់ទាំងអស់លើរូបលោក។

ករណីនេះសម្រាប់លោក ឡៅ ម៉ុងហៃ ដែលធ្លាប់ជាទីប្រឹក្សាលោក កឹម សុខា បានលើកឡើងដែរថា មិនត្រឹមត្រូវទេដឹង ដីការបស់ចៅក្រមស៊ើបសួរដែលបានហាមឃាត់ លោកកឹម សុខា មិនឲ្យធ្វើសកម្មភាពនយោបាយ ដោយមិនបាន យោងទៅសាលដីកាតុលាការកំពូលដែលហាមឃាត់គាត់ មិនឲ្យធ្វើសកម្មនយោបាយកំណត់រយ:ពេល៥ឆ្នាំនោះ?

លោកថា យោងតាមច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ មានតែតុលាការកំពូលទេដែលមានអំណាចហាមឃាត់នេះ មិនមែនចៅក្រមស៊ើបសួរទេ ។ ប៉ុន្តែដីកាចៅក្រមស៊ើបសួរ មិនបានកំណត់ រយៈពេលដែល កឹម សុខា “មិនត្រូវធ្វើសកម្មភាព នយោបាយ” នោះឡើយ ។

សូមបញ្ជាក់ថា ការបន្ធូបន្ថយលើលោក កឹម សុខា នេះ លោក សម រង្ស៊ីមិនបានបញ្ចេញយោបល់ ឬសាទរនោះទេ។ តែលោកបានបង្ហាញពីសកម្មភាពរបស់លោកជួប សមាជិករដ្ឋសភានៅប្រទេសម៉ាឡេស៊ីឯណោះទៅវិញ៕

To Top