នយោបាយ

ទូតអាមេរិក៖ការស្តារ លទ្ធិប្រជាធិបតេយ្យ និងផ្ដល់សិទ្ធិពេញលេញ ចំពោះបុគ្គលនយោបាយ នឹងជួយការពារ ឯករាជ្យភាពរបស់កម្ពុជា

ភ្នំពេញ៖ក្នុងជំនួបជាមួយ សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ នៅរសៀលថ្ងៃទី១៣ វិច្ឆិកានេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានលើកឡើងថាការស្តារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងផ្ដល់សិទ្ធិពេញលេញចំពោះ បុគ្គលនយោបាយ នឹងជួយការពារ នូវអធិបតេយ្យ ឯករាជ្យ ស្ថិរភាព និងភាពរុងរឿង របស់ប្រទេសកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានឲ្យដឹងថា “នៅថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងអាមេរិក កម្ពុជា ក្នុងវិស័យសំខាន់មួយចំនួន លើការថែរក្សាសន្តិភាព ការដោះមីនប្រកបដោយមនុស្សធម៌ និងការស្វែងរកអដ្ឋិធាតុឈ្លើយសឹក និងអ្នកបាត់ខ្លួនក្នុងសង្គ្រាម “។

លោកទូតMurphyបានកត់សម្គាល់ថា”ជំហានជា បន្ថែមទៀតក្នុងការស្តារឡើងវិញនូវលទ្ធិប្រជាធិ បតេយ្យពហុបក្ស និងសិទ្ធិពេញលេញ ចំពោះបុគ្គលនយោបាយ នឹងរួមចំណែកដល់ស្ថិរភាព និងភាពរុងរឿងរបស់ ប្រទេសកម្ពុជា ពង្រឹងនូវទំនាក់ទំនងជាទូទៅរវាង អាមេរិក កម្ពុជា និងជួយការពារនូវអធិបតេយ្យនិង ឯករាជ្យរបស់កម្ពុជា”៕

To Top